ជាប់ពន្ធនាគារ២លើក មិនរាងចាល ចេញមកវិញបន្តឆ.ក់ទៀតត្រូវអស់លក្ខណ៍
- ភ្នំពេញ
រាជធានីភ្នំពេញៈជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារ២លើកមិនរាងចាលត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីចេញពីពន្ធនាគារហើយធ្វើសកម្មភាពឆក់កាបូបចំនួនពីរករណី។
ជនសង្ស័យរូបនោះ ឈ្មោះ ពេជ្រ ប៉ារីស ហៅ ឆេង ពេជ្រ ភេទប្រុស អាយុ២៦ ឆ្នាំមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ២លើក ។
តាមនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២៦ នៅចំណុចផ្លូវលេ៣៧២ ខាងក្រាយសាលាជាស៊ីម សាមគ្គី សង្កាត់បឹងសាឡាងខណ្ឌទួលគោក បន្ទាប់ពីធ្វើសកម្មភាព លួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ) ចំនួន ០២ ករណី ករណីទី១ អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ) កាលពីថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២៦ វេលាម៉ោង១៥ និង ៣០នាទីរសៀល ស្ថិតនៅចំណុចនាគបាញ់ទឺក ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ករណីទី២ អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ) នៅក្នុងអំឡុង ខែសីហាឆ្នាំ២០២៦នៅត្រង់ ចំណុច ខណ្ឌបឹងកេងកងក្បែរ ផ្សារអូឡាំពិក សង្កាត់ ទួលស្វាយព្រៃ រាជធានីភ្នំពេញ ។
តាមនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាចាស់ដែលធ្វើសកម្មភាពយ៉ាងសកម្មនិងធ្លាប់ជាប់ពន្ធនាគារ២លើក ចេញមកវិញមិនរាងចាលបន្តធ្វើសកម្មភាពឆក់២ករណីត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌបង្ក្រាបបានដើម្បីចាត់ការតាមនីតិវិធីបញ្ជូនទៅដាក់ពន្ធនាគារជាលើកទី៣ទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិត ស្រាលរាជធានីភ្នំពេញ កំពុងធ្វើការ សាកសួរដើម្បីអនុវត្ត តាមនីតិវិធី៕



ចែករំលែកព័តមាននេះ