ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក្ស​ល្ខោន​កា​រពារ​មេ​នំ​មេ​នាង​កំចាយ​ក្មេង​ទំនើង

13 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​​យ៉ាង​ហោច​​ណាស់​ មាន​ក្មេង​ទំនើង​ចំនួន​៥នាក់​​ត្រូវ​យក្ស​​ល្ខោន​​វាយ​បែកក្បាល​​​ បាក់ធ្មេញ​ បែក​ខ្នង ជាំ​ដៃ និង​​​សន្លប់​នៅ​ក្រោយ​​ឆាក​សម្តែង​ ​ដោយសារ​តែ​​ពួកក្មេង​​​​ទំនើង​ទាំងនេះ​​លបមើល​​កូន​ក្រមុំ​​យក្ស​ និងពួក​មេនំ​មេនាង​​រហូត​​ជាប់​ស្នេហ៍​ចង់ចូល​ចាប់យក​ទៅរួម​មេត្រី​​ តែសំណាង​​

ខេត្តស្វាយរៀង ៖ ​​យ៉ាង​ហោច​​ណាស់​ មាន​ក្មេង​ទំនើង​ចំនួន​៥នាក់​​ត្រូវ​យក្ស​​ល្ខោន​​វាយ​បែកក្បាល​​​ បាក់ធ្មេញ​ បែក​ខ្នង ជាំ​ដៃ និង​​​សន្លប់​នៅ​ក្រោយ​​ឆាក​សម្តែង​ ​ដោយសារ​តែ​​ពួកក្មេង​​​​ទំនើង​ទាំងនេះ​​លបមើល​​កូន​ក្រមុំ​​យក្ស​ និងពួក​មេនំ​មេនាង​​រហូត​​ជាប់​ស្នេហ៍​ចង់ចូល​ចាប់យក​ទៅរួម​មេត្រី​​ តែសំណាង​​អាក្រក់​យក្ស​​​មក​ទាន់ ក៏ស្វាគមន៍​​ពី​​បី​ដំបង​​ម្នាក់​​ធ្វើ​ឱ្យ​មានការ​ប្រទូស្ត​រ៉ាយ​​​​ផ្អើល​​អ្នក​ទស្សនា​​​​ ។

ទាំង​តួ​​ឯក ​តួ​រង​​ តួព្រះ​ឥន្ទ ក៏នាំគ្នា​រត់​ទៅ​​​ក្រោយឆាក​ជួយយក្ស​​​ដែរ ហើយក្មេង​ទំនើង​​​ទាំង​៥នាក់ត្រូវ​របួស​​គ្រប់គ្នា ​ដោយ​សារក្រុម​តួល្ខោន​​​​ព្រួតវាយ ​។ ​​ ​ហេតុការណ៍​នេះ​​​បាន​កើត​​ឡើងនៅ​​​ថ្ងៃទី៨ ​សីហា ​​​វេលាម៉ោង​​១១​យប់ ​​នៅ​ក្នុង​វត្ត​​​ក្រសាំង​​ជ្រំ ​ភូមិក្រសាំង​ជ្រំ ឃុំ​ក្រួស​ស្រុកស្វាយ​ជ្រំ ​។

តាម​​មន្ត្រីប៉ូលិស​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​តាំងពី​ថ្ងៃ​ទី៧ សីហាមក ក្រុម​ល្ខោន​​បាសាក់ ​ខេត្ត​កំពង់​ចាម ​​បានមកសម្តែង​​លក់សំបុត្រ​​នៅ​វត្ត​ក្រសាំង​ជ្រំ​ ដោយ​​តម្លៃសំបុត្រ​១​ថ្លៃ​២.០០០​​រៀល ហើយ​នៅ​យប់​ទី២ ​ថ្ងៃទី៨ ​​សីហា ក៏បាន​សម្តែង​​ចាប់​ពីវេលាម៉ោង​​៧​​រហូត​​ដល់​ម៉ោង​​​១១​យប់ ​។ ​ខណៈ​ល្ខោនជិត​​វ៉ារោង តួ​ខ្លះ​​ដែល​ចប់​ការ​​សម្តែង​របស់ខ្លួន ក៏​ទៅ​​​ក្រោយ​ឆាកដោះ​សម្លៀក​បំពាក់​​ទាំងតួយក្ស​​ ទាំងតួ​​​បុត្រីយក្ស និង​មេនំ​មេ​នាង ។ ​​​ការ​​​ផ្លាស់​ប្តូរ​​​សម្លៀក​បំពាក់​របស់ពួក​នាងៗ​​ពិត​​ជា​បានបង្ហាញ​សម្ផស្ស​សាច់ខ្ចី​​ម៉ដ្ឋ​ខៃ​ធ្វើ​ឱ្យ​​ក្រុម​​​ក្មេង​ទំនើង​​៥នាក់​​​ដែល​ឈប់មើល​នៅខាង​មុខ​​រោង​ក៏​នាំ​គ្នា​ទៅ​ក្រោយ​​ឆាក​​លួច​ប៉ើង​​វាំង​ននលប​មើល​ទាំង​ការ​​ព្រឺព្រួច​ រហូត​អ្នក​ខ្លះ​ទៅ​ញែ៉​​​មេនំ​មេនាង​ប៉ះ​ចំ​កូនក្រមុំ​​​យក្ស​ ។ លុះ​ពេល​តួ​យក្ស​ច្បាំង​ក្នុង​​រឿង​ចាញ់​តួ​ឯក​​​រត់​ចូល​ក្នុង​វិញ ឃើញ​​​ក្រុម​មនុស្ស​មក​ញ៉ែ​​​កូន​ក្រមុំ ក៏កើត​ក្តី​ក្រហាយ​​​​ក៏​ទាញ​​ដំបង​វាយ​​ទៅ​លើ​ក្បាល​ក្មេង​ទំនើង​​ទាំង​៥​នាក់​ រហូត​ដល់​កើត​មានការប្រទូស្តរា៉យ​​​គ្នា​យ៉ាង​​ក្រពុល​មុខ​​ ហើយតួ​យក្សក៏​ស្រែក​​​ហៅតួឯក​ តួ​ព្រះ​ឥន្ទ្រ ​​តួឥសីដែល​​ប្រដាប់​ដោយ​ដំបង​​គ្រប់ដៃ​​​ទៅព្រួត​​វាយ​ជនទំនើង​​​ទាំង៥​នាក់ ធ្វើ​ឱ្យ​​​​ជន​ស្ទាវ​ទាំង​នោះ​​នាំគ្នា​គ្រាហ៍​គូកនរត់​គេចខ្លួន ។

នៅ​ថ្ងៃទី៩ សីហា ​​វេលាម៉ោង​​១០​យប់ ​​ក្រុម​គ្រួសារ​បានបញ្ជូន​​ពួកគេ​ដែលរងរបួស​​មក​​មន្ទីរ​ពេទ្យ​​​ខេត្ត ដើម្បីសង្គ្រោះ​​​ តែត្រូវ​សមត្ថ​កិច្ច​​​​តាមចាប់ខ្លួន​​ ហើយជន៤នាក់​បានរត់ចេញ​ពី​មន្ទីរ​ពេទ្យ​​​នៅ​សល់​តែ​ម្នាក់​ដែល​​របួសធ្ងន់ធ្ងរ​ដេក​សន្លប់​នៅ​​ក្នុងមន្ទីរ​ពេទ្យ​ខេត្ត ។ ​អ្នក​រងរបួស​ធ្ងន់នេះ​ឈ្មោះពៅ រី ​​​អាយុ​២៣​ឆ្នាំ ​​នៅភូមិ​ត្រោក ​ឃុំ​ក្រួស ស្រុក​ស្វាយជ្រំ ​ត្រូវ​យក្ស​​វាយបែក​ក្បាល​​​រហូត​ផុងលលាដ៍​​ដេរ​១២​​ថ្នេរ ​​បែក​មាត់​​​ បាក់ធ្មេញ​អស់៥​  និងត្រូវ​ចំ​​​​កណ្តាល​ខ្នង​៤កន្លែង​សន្លប់ ។ រហូត​​មក​ដល់ថ្ងៃ​ទី១០ សីហា ​​វេលា​ម៉ោង​៨ព្រឹក​​ យុវជនរូបនេះ​​នៅវង្វេងវង្វាន់​​នៅ​ឡើយទេ ។

បច្ចុប្បន្នមន្ត្រី​សមត្ថកិច្ច​​​​កំពុង​តាម​​ចាប់​ខ្លួន​ជនសង្ស័យ​​៤​នាក់​​​ដែលរបួស​ស្រាល​យកទៅ​ផ្តន្ទា​ទោស​​​ រីឯ​​ជនម្នាក់រង​របួស​​ធ្ងន់​ គ្រូពេទ្យ​​កំពុង​សង្គ្រោះ ។ ​​ចំណែក​ក្រុម​​វង់ល្ខោន​​ខេត្ត​កំពង់​ចាម ​​​ក៏បានរើរោង​​​ទៅ​សម្តែ​ងនៅ​​វត្តតានូ ឃុំចំបក់ ​ស្រុកស្វាយជ្រំ ​​។ លោក​អធិការ​នគរ​បាល​ស្រុក​ស្វាយជ្រំ​​បាន​មានប្រសាសន៍​ថា ក្មេង​ទំនើងទាំង​​​​ប្រាំ​នាក់​ជាអ្នក​ទៅអុកឡុក​ចង់ចាប់កូនក្រមុំ​យក្ស​​​ល្ខោន​​​ ទើបយក្សល្ខោន​​ចេញ​មុខ​ការពារ៕