រកឃើញហើយ! ក្មេងប្រុសទី៣ ស្លា.ប់ដោយលិចទូកង ជិត១០ថ្ងៃមុន ស.ពអណ្តែតចម្ងាយ២៤គីឡូម៉ែត្រពីកន្លែងកើតហេតុ
- កណ្តាល
ខេត្តកណ្តាល ៖ នៅទីបំផុតសាកសពក្មេងប្រុសទី៣ ក្នុងចំណោម២នាក់ទៀតដែលបានស្លាប់ដោយលិចទូកដនោះត្រូវបានរកឃើញហើយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។
យោងតាមរបាយការណ៍ប៉ូលិសបានអោយដឹងថា សាកសពក្មេងប្រុសឈ្មោះ សួន ដូណា អាយុ១៥ឆ្នាំ ត្រូវបានប្រទះឃើញអណ្តែតឡើង នៅភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយមានចម្ងាយប្រមាណ២៦គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋបានប្រាប់ថា: ឃើញសពអណ្ដែតទឹកនៅក្រោយផ្ទះ ឈ្មោះយឿនផាតកាលពីវេលាម៉ោង ១០ៈ០០នាទីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ ហើយគាត់ក៏បានមករាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំហើយ ហើយអធិការកម្លាំងអធិការស្រុកបានបញ្ជាអោយជំនាញចុះមកកន្លែងកើតហេតុ ដោយបានសហការណ៍ជាមួយគ្រូពេទ្យ និងមេភូមិ ហើយអោយទាក់ទងខាងស្រុកគៀនស្វាយទូរសព្ទទៅប្រាប់ឪពុកម្ដាយរងគ្រោះឈ្មោះ សួ ដូណាឲ្យមកពិនិត្យមើល ភិនភាគសាកសព។
ពេលឪពុកនិងពូជិះទូកពីកោះប្រាក់មកដល់បានមកមើលភិនភាគសព ជាសពកូនរបស់គាត់ពិតមែន គាត់ចំណាំខោ អាវ និងលីអូរបស់កូនគាត់ហើយគាត់ប្រាប់មកសមត្ថកិច្ចថា នេះហើយជាកូនរបស់គាត់ ។ក្រុមគ្រួសារក៏បានទាក់ទងឡានពេទ្យខាងស្រុកគៀនស្វាយមកដឹងសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយសារតែសពយូថ្ងៃហើយមានសភាពហើមរលួយ ពោះតឹងមានទឹក ហើយនៅលើដងខ្លួន អវយវៈពុំមានស្លាកស្នាមអ្វីគួរឲ្យកត់ស្គាល់ឡើយ ខណះគ្រួពេទ្យ និងផ្នែកជំនាញ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។
ក្រោយពិនិត្យសាកសពបានប្រគល់ជូនឪពុកម្ដាយអោយយកទៅធ្វើបុណ្យតាមប្រពៃណី៕



ចែករំលែកព័តមាននេះ