ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្រ្តី ៖ ក្រចេះនឹងមានកំពង់ផែពហុបំណងមួយនៅពេលខាងមុខ

12 ម៉ោង មុន

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦​ថា ខេត្តក្រចេះ​ដែល​កំពុង​តែ​ទាក់ទាញ​វិនិយោគ​ធំ​ជាងគេ នៅ​ភូមិភាគ​ឦសាន​នឹង​មាន​កំពង់​ផែ​ពហុ​បំណង​មួយ​នៅ​ពេល​ខាង​មុខ ។

នៅ​ពេល​អញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ផ្លូវ​ខេត្ត​លេខ​៣៧៧ និង​ផ្លូវ​ខេត្ត​លេខ​៣៧៧A ប្រវែង​សរុប​៩៨.៤០៥​គ​.​ម សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា យើង​នឹង​កសាង​កំពង់​ផែ ពហុ​បំណង​មួយ​នៅ​ខេត្តក្រចេះ ដើម្បី​ពង្រឹង​វិស័យ​ភស្តុ​ភា​កម្ម និង​កា​រត​ភ្ជាប់​នៅ​ក្នុង​តំបន់​។

សម្តេច​ធិ​បតី​បាន​បន្ត​ថា វិស័យ​ទេសចរណ៍ ឧស្សាហកម្ម កសិកម្ម នៅ​ភូមិភាគ​ឦសាន​នឹង​រីក​ចម្រើន ប្រសិនបើ​ការ​អភិ​វ​ឌ្ឈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​កាន់តែ​រីក​ចម្រើន​នៅ​ពេល​ខាង​មុខ ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​នឹង​រុញ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន និង​វិស័យ​ភស្តុ​ភា​កម្ម​នៅ​ភូមិភាគ​ឦសាន​ពង្រឹង​កា​រត​ភ្ជាប់​កម្ពុជា​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​វៀតណាម និង​ឡាវ រហូត​ដល់​ចិន​កាន់តែ​សកម្ម ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា «​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ក៏​នឹង​អាច​ជួយ​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតកម្ម និង​ដោះស្រាយ​បញ្ហា​តម្រូវការ​វត្ថុធាតុដើម និង​ពង្រីក​កា​រត​ភ្ជាប់​។

រហូត​ដល់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៦ ភូមិភាគ​ឦសាន​បាន​ទទួល​សំណើរ​ស្នើ​សុំ​វិនិយោគ​សរុប ៧២ គម្រោង មាន​ទុន ២.៧០០​លាន​ដុល្លារ និង​រំពឹង​ថា​អាច​បង្កើត​ការងារ​ជាង​៨​ម៉ឺន​កន្លែង នៅ​ក្នុង​នោះ​ខេត្ត ក្រចេះ បាន​ទាក់ទាញ​១៩​គម្រោង មាន​ទុន​សរុប ១,១ ពាន់​លាន​ដុល្លារ ជាមួយនឹង​ក្តី​រំពឹង​ថា​នឹង​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ ២៦.០០០​នាក់ ៕