ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិស​ច្រក​ទ្វារ​ខ្នា​តាំង​យូ​ចាប់​ឈើ​គ្រញូង​ជាង​100​ដុំ​ប្រុង​ចេញ​ទៅ​យូន

13 ឆ្នាំ មុន

ខេត្ត​កណ្តល ៖ ឈើ​គ្រ​ញូង​ជាង​១០០​ដុំ​​ឈ្មួញ​កំ​ពុង​លើក​ដាក់​កា​ណូត​បម្រុង​នាំ​ចេញ​ទៅ​ ប្រ​ទេស​វៀត​ណាម​ត្រូវ​បាន​​កម្លាំង​ប៉ូ​លិស​​អន្តោរ​ប្រ​វេសន៍​សហ​ការ​ជា​ មួយ​​ប៉ូ​លិស​សេដ្ឋ​កិច្ច​ធ្វើ​ការ​បង្ក្រាប​បាន​​កាល​ពី​​​វេ​លា​ម៉ោង​១០​ យប់​ថ្ងៃ​ទី​៨​​សីហា​ នៅ​ចំណុច​​ក្បែរ​ច្រាំង​ទន្លេ​បា​សាក់​ស្ថិត​​នៅ​ភូមិ​កោះ​​ទាវ​ ឃុំ​​សំ​ពៅ​

ខេត្ត​កណ្តល ៖ ឈើ​គ្រ​ញូង​ជាង​១០០​ដុំ​​ឈ្មួញ​កំ​ពុង​លើក​ដាក់​កា​ណូត​បម្រុង​នាំ​ចេញ​ទៅ​ប្រ​ទេស​វៀត​ណាម​ត្រូវ​បាន​​កម្លាំង​ប៉ូ​លិស​​អន្តោរ​ប្រ​វេសន៍​សហ​ការ​ជា​មួយ​​ប៉ូ​លិស​សេដ្ឋ​កិច្ច​ធ្វើ​ការ​បង្ក្រាប​បាន​​កាល​ពី​​​វេ​លា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨​​សីហា​ នៅ​ចំណុច​​ក្បែរ​ច្រាំង​ទន្លេ​បា​សាក់​ស្ថិត​​នៅ​ភូមិ​កោះ​​ទាវ​ ឃុំ​​សំ​ពៅ​ពូន ស្រុក​កោះ​ធំ​។

លោក​សេង គឹម​ឃន ​នាយ​ប៉ុស្តិ៍​ប៉ូ​លិស​ច្រក ទ្វារ​ព្រំ​ដែន​ទ្វេ​ភាគី​​ខ្នា​តាំង​យូ​បាន​ឱ្យ​ដឹង​ថា ដោយ​ការ​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​​​​ស្នង​ការ​ប៉ូ​លិស​ខេត្ត​​ កម្លាំង​ប៉ូ​លិសបាន​ធ្វើ​ការ​​សហ​ការ​​ស្រាវ​​ជ្រាវ​ និង​​​បង្ក្រាប​រាល់​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ខុស​ច្បាប់​​នោះ។ ក្រោយ​ពី​បានទទួល​ព័ត៌​មាន​ថា មាន​ឈ្មួញ​រក​ស៊ី​​​ឈើ​គ្រ​ញូង​ខុស​ច្បាប់​​កំពុងធ្វើ​សកម្ម​ភាព​ជញ្ជូន​ឈើ​គ្រ​ញូង​ចុះ​ទូកក​បម្រុង​​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​នៅ​ភូមិ​កោះ​ទាវ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ ជា​បន្ទាន់​នោះ​កម្លាំង​ប៉ូលិស​សេដ្ឋ​កិច្ច និង​ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋ​បាល​​​ជាក់​ស្តែង​ កាល​ពី​វេ​លា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨ សី​ហា ក៏​បាន​ចុះ​បង្ក្រាបរឹប​អូស​​​ឈើ​គ្រ​ញូង​​ចំនួន​​១៣៤​ដុំ និង​ទូក​ម៉ា​ស៊ីន​មួយ​​គ្រឿង​ ចំណែក​ម្ចាស់​ឈើ​​ និង​កម្ម​ករ​បាន​រត់​​គេ​ច​ខ្លួន​បាត់​។ ឈើ​គ្រញូង​​ទាំង​នោះ​ នឹង​ត្រូវបញ្ជូន​មកកាន់​ស្នង​ការ​ប៉ូ​លិស​ខេត្ត​កណ្តាល​​ ដើម្បី​ប្រ​គល់​​ទៅឱ្យ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើចាត់​ការ​តាម​ជំនាញ​​បន្ត​ទៀត​។ គេម​ាន​ការ​​​កត់​សម្គាល់​ថា បើ​ទោះ​បី​សមត្ថកិច្ច​បាន​អនុវត្ត​​ច្បាប់​តឹង​រឹង​ក្នុង​ការបង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​យ៉ាង​ណា​ក៏​ដោយ​ក៏​ឈ្មួញ​ទុច្ច​រិត​នៅ​តែ​បន្ត​លួច​លាក់​​ប្រ​ព្រឹត្ត​តាម​គ្រប់រូប​ភាព​ដដែល៕