ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះរាំងស្ងួតជិត១ខែ ៖ មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ អន្តរា​គមន៍ដាក់ម៉ាស៊ីនបូមទឹក សង្គ្រោះស្រូវជាង ៥០​ហិកតា កំពុង​​​ក្រៀមស្វិត

15 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​គ្រោះ​រាំង​ស្ងួត គ្មាន​ភ្លៀង​ធ្លាក់​ប្រមាណ​ជិត​មួយ​ខែ​មក​ហើយ​នោះ ស្រូវ​របស់​ប្រជាពលរដ្ឋ​ខ្វះ​ទឹក ក្រៀម​ស្វិត​បណ្ដើរ​ៗ​។ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បាន​ដាក់​ម៉ាស៊ីនបូមទឹក​ចល័ត​៦៥​សេះ ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៥០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ថ្លុក​ឈើទាល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

លោក ញា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ ក្រុមការងារ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ចុះ​ដាក់​ម៉ាស៊ីនបូមទឹក​ចល័ត​៦៥ សេស​ ចំនួន​១​គ្រឿង ដើម្បី​បូមទឹក​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ស្ថិត​នៅ​ភូមិ​ថ្លុក​ឈើទាល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក និង​ក្រៀម​ស្វិត​បណ្ដើរ​ៗ​នោះ​។ មន្ទីរ​ធនធានទឹក​មាន​តែ​ម៉ាស៊ីន​ចល័ត​៦៥​សេះ នេះ​ធ្វើការ​អន្តរាគមន៍​បូមទឹក​ចែកចាយ​ដាក់​តាម​ប្រឡាយ​មេ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដាក់​ម៉ាស៊ីន​តូច​ៗ​ដើម្បី​បូមទឹក​បន្ត ទៅ​ដា​ក់តាមស្រែ​របស់​ពួក​គាត់​ដើម្បី​សង្គ្រោះ​ស្រូវ​ដែល​កំពុង​ជួប​ការ​ខ្វះ​ទឹក ក្រៀម​ស្វិត​បណ្ដើរ​ៗ​ហើយ​នោះ​។

លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ប្រជាពលរដ្ឋ​មានការ​ស្នើ​សុំ ដោយ​ពិបាក​ក្នុង​ការ​ដាក់​ម៉ាស៊ីន​ធំ មន្ទីរ​ក៏​សម្រេច​ដាក់​ម៉ាស៊ីន​ចល័ត​៦៥​សេស​ បូម​ទម្លាក់​ទៅ​ប្រឡាយ​មេ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បូម​ដាក់​ស្រែ​របស់​ពួក​គាត់​បន្ត​ដោយ​ខ្លួន​គាត់ ម៉ាស៊ីន​តូច​ៗ​។ ទីតាំង​ខាងលើ​នេះ​គឺ​មាន​តាំងពី​យូរណាស់​មក​ហើយ រាល់ពេល​ដែល​ជួប​គ្រោះ​រាំង​ស្ងួត មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​តែងតែ ដាក់​ម៉ាស៊ីន​ចល័ត​៦៥​សេះ បូម​ចែកចាយ​ជា​រៀង​រាល់​ឆ្នាំ​៕