សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុក «អាយ៉ា ទឹកត្នោតជូរ» ពាក់ព័ន្ធករណីជេរប្រមា.ថប្រជាពលរដ្ឋទូទាំងខេត្ត
- បន្ទាយមានជ័យ
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្ត្រីម្នាក់ឈ្មោះ ភី យ៉ាងរី អាយុ២៥ឆ្នាំ ដែលជាម្ចាស់គណនីហ្វេសប៊ុក«អាយ៉ា ទឹកត្នោតជូរ» រស់នៅភូមិប្រជាធម្មខាងកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្រូវនគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងបទល្មើសជេរប្រមាថប្រជាពលរដ្ឋខេត្តពោធិ៍សាត់យ៉ាងធ្ងន់ធ្ងរ ។
ការឃាត់ខ្លួនស្ត្រីរូបនេះ ធ្វើឡើងក្រោយពីនាងផ្សព្វផ្សាយវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក និងទីកតុក និយាយថា «ឡានរបស់ខ្លួនត្រូវបានចោរលួចបូមប្រេង ព្រមទាំងបានដៀលត្មះ និងជេរប្រមាថអ្នកខេត្តពោធិ៍សាត់ទាំងមូលថា មារយាទអន់ ពូជចោរ…» ។
រដ្ឋបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា ការជេរប្រមាថធ្ងន់ធ្ងរបែបនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត មានការឈឺចាប់ និងឃ្នើសចិត្តយ៉ាងខ្លាំងបំផុត មិនអាចទទួលយកបានដាច់ខាត និងបានស្នើឲ្យផ្តន្ទាទោសតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ៕

ចែករំលែកព័តមាននេះ