ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទ​ល្មើសអន​ឡាញស្គេ​ម ​និង​ចែកចាយ​ស៊ីមកា​ត​ក្រៅប្រទេស​២​ទីតាំងនៅ​ខណ្ឌ​ប្ញ​ស្សី​កែវ ​ឃាត់ខ្លួន​​៤​នាក់ ​និង​ដក​​ហូត​​​សម្ភារៈ​ជា​ច្រើន

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ទីតាំង​លួចលាក់​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​២​កន្លែង​ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ប្ញ​ស្សី​កែវ ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌប្ញ​ស្រី​កែវ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ ​និង​ម៉ា​ឡេ​ស៊ី​ចំនួន​៤​នាក់​ ព្រមទាំង​ដកហូត​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​ ។

​លោក​ជិន ប៊ុ​ន​ធឿ​ន ​អភិបាល​ខណ្ឌប្ញស្សីកែវ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​​ទី​២៤ ខែសីហា ឆ្នាំ​២០២៦ លោកបាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌ​បាន​ចុះត្រួតពិនិត្យ​ទីតាំង សង្ស័យ​​មាន​បទល្មើសអន​ឡាញស្គេ​ម Online Scams  ចំនួន០២ទីតាំង​ជា​លទ្ធផល​៖ ​ទីតាំង ទី​១​-ស្ថិត​នៅ​ផ្លូវ​បេតុង ក្រុម​ទី​០៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ ឫស្សី​កែវ រាជធានី​ភ្នំពេញ ក្នុង​នោះ ​រកឃើ​ញ​ជន​ជាតិខ្មែរ​សរុប​ចំនួន​០៣​នាក់ (​ស្រី​០២​នាក់​) ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​លេខ​A01 ប្រព្រឹត្តិ​បទ​ល្មើស​អន​ឡាញ​ស្គេ​ម Online Scams និង​ចែកចាយ​ស៊ី​មកា​ត​ក្រៅប្រទេស​ ។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ រក​ឃើញ​ទូរស័ព្ទចំនួន៤៥​គ្រឿង លេខ​ស៊ី​មកាតចំនួន១៥៤​ស៊ី​ម​។ ចំណែក​ទីតាំងទី​២-ស្ថិត​នៅផ្ទះលេខ​WB១៣០ ផ្លូវ​លេខ​៣ ក្រុម​ទី​១០ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ក្នុង​នោះ​រក​ឃើ​ញ​ជនជាតិម៉ា​ឡេ​ស៊ី ចំនួន​០១​នាក់សង្ស័យថា ប្រព្រឹត្តិបទ​ល្មើ​ស អន​ឡាញ​ស្គេ​ម Online Scams​ដោយ​ដកហូត​រថយន្ត​១​គ្រឿង​ម៉ាក BYD ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BS-2954,ម៉ូតូចំនួន០៣​គ្រឿង ទូរស័ព្ទ​ដៃចំនួន៥៤០​គ្រឿង ម៉ូនីទ័រ​ចំនួន១៤​គ្រឿង កុំព្យូទ័រ​ALL IN ONE ចំនួន​១០​គ្រឿង​, CPU ចំនួន​២១​គ្រឿង, ​លិខិតឆ្លងដែន ចំនួន​០៧​ក្បាល សុ​ី​ម​កាត​បរទេស​មួយ​ចំនួន​ធំ ដុំ​WI-FI ចំនួន​០៥​គ្រឿង​ ។

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ រួម​ទាំង​វត្ថុ​តាង បាន​ប្រគល់​ទៅ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។