ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងរិះគន់ជុំវិញគម្រោងដំឡើងថវិកាយោធារបស់ជប៉ុនថា ជាការត្រៀមធ្វើសង្គ្រា.មឈ្លានពាន

1 ថ្ងៃ មុន

កូរ៉េ​ខាងជើង​-​ជប៉ុន ៖ ប្រទេស​កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​ទី​២២ ​សីហា បាន​រិះគន់​យ៉ាង​ខ្លាំងចំពោះ​គម្រោង​ជប៉ុន ដែល​សំដៅ​បង្កើន​យ៉ាងច្រើន​ថវិកា​យោធា ដោយ​ចោទ​ថា ​ក្រុង​តូ​ក្យូ​កំពុង​រៀបចំ​សង្គ្រាម​ឈ្លានពាន​ ។

តាម​ទូរទស្សន៍​ NHK និង​សារព័ត៌មាន​ជប៉ុន​ដទៃ​ៗ​ទៀត​ថា ក្រសួងការពារជាតិ​ជប៉ុន​បច្ចុប្បន្ន​បាន​ស្នើ​ថវិកា​ការពារ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ឆ្នាំ​ខាង​មុខ ក្នុង​ទំហំ​ទឹកប្រាក់​ដល់​៨៩០០​ពាន់​លាន​យន់​(៤៨​ពាន់​លាន​អឺ​រ៉ូ​)​។ សំណើ​ថវិកា​នោះ​ ជា​ថ្មី​ម្ដងទៀត​ពិតជា​មាន​ច្រើន​មហាសាល​ជា​ប្រវត្តិសាស្ត្រ​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA ។

KCNA​បន្ត​ថា ក៏​ទោះបី​សំណើ​ថវិកា​នោះ​ មិន​ទាន់​សម្រេច​ជា​ស្ថាពរ តែ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ជា​ការ​បង្កើន​ដ៏​គ្រោះថ្នាក់់​ថវិកា​សង្គ្រាម ដែល​នឹង​បង្កើត​វិបត្តិ​ថ្មី​ៗ​ក្នុង​តំបន់​ និង​លើ​ពិភពលោក​។ នោះ​នឹង​ជា​ការ​បង្កើន​ការ​ចំណាយ​ខាង​យោធា​ដ៏​ច្រើន ដែល​នឹង​នាំ​ទៅ​រក​ការ​ពង្រឹង​កម្លាំងយោធា ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​ឈ្លានពាន​មួយ​ ។

ជប៉ុន​ចាប់ផ្ដើម​ងាក​ចេញ​បណ្ដើរ​ៗ​ពី​ជំហរ​សន្តិភាព​និយម ដែល​ខ្លួន​ប្រកាន់​យក​ចាប់ពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​មក ដោយ​បាន​បង្កើន​ការ​ចំណាយ​ខាង​យោធា ពង្រឹង​បណ្ដា​កិច្ចព្រមព្រៀង​ខាង​កិច្ច​ការពារ និង​កំពុង​ដាក់​ពង្រាយ​បណ្ដា​មី​ស៊ី​ល​រយៈ​ឆ្ងាយ​នៅ​តាម​បណ្ដា​កោះដាច់​ស្រយាល​របស់​ខ្លួន ​៕

©Kyodo/MAXPPP – 17/03/2026 ; Photo taken on March 17, 2026, shows a Japan Ground Self-Defense Force long-range missile launcher at GSDF Camp Kengun in Kumamoto, southwestern Japan, unveiled to local politicians and the media. The Type 12 surface-to-ship missile, which can fly about 1,000 kilometers and is deemed to have counterattack capabilities, will be put into service at the camp on March 31, marking a turning point in Japan’s exclusively defense-oriented postwar security policy. (Kyodo)
==Kyodo