រាជធានីភ្នំពេញ ៖ តាមរយៈការផ្តល់ជំនួយសម្ភារៈកុំព្យទ័រសម្រាប់បម្រើការងារ ឯករដ្ឋទូតសារធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយនឹងទទួលបានជោគជ័យស្តីពីការប្រឆាំងអំពើពុករលួយ ។

ថ្លែងក្នុងពិធីបង្ហាញប្រគល់ទទួលសម្ភារៈកុំព្យូទ័រសមត្ថភាពខ្ពស់ពីស្ថានទូតចិនប្រចាំកម្ពុជានាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឯកឧត្តមវ៉ាងវិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាបានលើក ឡើងថា ការផ្តល់ជំនួយជាសម្ភារៈការិយាល័យដល់អង្គភាពប្រឆាំងអំពើពុករលួយនៅពេលនេះមានគោលដៅដល់អង្គភាពក្នុងការដំណើរការកម្មវិធីសុះវែ ជំនាញផ្នែកឌីជីថល និងការស្តារទិន្នន័យឲ្យកាន់តែល្អប្រសើរ និងពង្រឹងគុណភាពផ្នែកប្រព័ន្ធអេឡិតត្រូចិនដើម្បីដោះ ស្រាយបញ្ហាផ្នែកសំណុំរឿងឲ្យកាន់តែប្រសើរ ។

ឯកឧត្តមទូតបានលើកឡើងថា សម្ភារៈទាំងនេះនឹងចូលរួមយ៉ាងពិតប្រាកដក្នុងបុព្វែហេតុប្រឆាំងអំពើពុករលួយនៅកម្ពុជា ។ ចិនហើយកម្ពជា គឺជាមិត្តិដែកថែមហើយមានទំនាក់ទំនងជាមួយគ្នាតាំងពីរយូរលង់ណាស់មកហើយ ក្នុងនោះការប្រយុទ្ធប្រឆាំងអំពើពុកលួយ ។
ជាមួយគ្នានោះដែរ ឯអគ្គរដ្ឋទូតក៏បានលើកឡើងថា អស់រយៈពេលជាច្រើនឆាំមកហើយចិននៅតែជាដៃគូរពាណិជ្ជកម្ម ហើយបើគិតត្រឹមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា បានឈានដល់២២.២៨ពាន់លានដុល្លារអាមេរិកដែលកើនឡើង២៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ។

ដោយឡែក យោងតាមទិន្នន័យរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥ ទន់វិនិយោគរបស់ចិនបានទទួលការអនុម័តលើសពីពាក់កណ្តាលនៃទន់វិនិយោគសរុបដែលកម្ពុជាទាក់ទាញបាន ។
ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា ៖«ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអង្គភាពប្រឆាំងអំពើពុករលួយនឹងទទួលបានជោគជ័យស្តីពីការប្រឆាំងពើកពុករលួយ» ។ ក្នុងឱកាសនោះដែរឯកឧត្តម ឪម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានលើកឡើងថា ពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេសនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ពិសេសលើសពីការផ្តល់បច្ចេកវិទ្យាទំនើប ។ ពិធីនេះបានបង្ហាញពីរបៀបដែលប្រទេសយើងទាំងពីរបន្តប្រែក្លាយចំណងទាក់ទងមិត្តភាពដ៏រឹងមាំទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់នូវផលប្រយោជន៍ពិតប្រាកដដល់ស្ថាប័ន និងប្រជាជនរបស់យើង ។ វាក៏បានឆ្លុះបញ្ចាំងផងដែរ ពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការជឿទុកចិត្តគ្នាទៅវិញទៅមក សាមគ្គីភាព និងការអភិវឌ្ឍរួម ។

ឯកឧត្តមបន្តថាស្របពេលដែលបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានសភាពស្មុគស្មាញ និងពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង ស្ថាប័នប្រឆាំងអំពើពុករលួយចាំបាច់ត្រូវ បន្តពង្រឹងសមត្ថភាពបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងឧបករណ៍ស៊ើបអង្កេតរបស់ខ្លួនជាប្រចាំ ។ គ្រឿងបរិក្ខារផ្នែករឹង (hardware) ឯកទេស និងសម្ភារសមត្ថភាពខ្ពស់ ដែលត្រូវ បានផ្តល់ជូនតាមរយៈការចូលរួមចំណែកដ៏ថ្លៃថ្លានេះនឹងជួយលើកកម្ពស់យ៉ាងសំខាន់ដល់សមត្ថភាពប្រតិបត្តិការរបស់ ACU ជាពិសេសលើផ្នែកកោសល្យ វិច័យឌីជីថល (digital forensics) ការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធ អេឡិចត្រូនិក និងការវិភាគទិន្នន័យ។
សមត្ថភាពដែលត្រូវបានពង្រឹងទាំងនេះ នឹងអនុញ្ញាតឱ្យយើងអាចទប់ស្កាត់រកឱ្យឃើញ និងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានប្រសិទ្ធភាព នៅក្នុងបរិបទឌីជីថលដែលកាន់តែមានការវិវឌ្ឍទៅមុខជានិច្ច ។
ឯកឧត្តមបានបញ្ជាក់ថា៖«តាមរយៈការកសាងសមត្ថភាពស្ថាប័ន និងការស៊ើបអង្កេតរបស់យើងយើងក៏កំពុងតែពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធអភិបាលកិច្ច ដែលមានតម្លាភាពផ្អែកលើ នីតិរដ្ឋ និងមានគណនេយ្យភាពផងដែរ ។ បរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ ស្អាតស្អំ និងមានតម្លាភាពនៅតែជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព» ។

លើសពីនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ACU នៅតែប្រកាន់ខ្ជាប់ យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់អភិបាលកិច្ចល្អជំរុញតម្លាភាពទីផ្សារ និងការពារសិទ្ធិក៏ដូចជា ផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់ ។ ជាពិសេសយើងនឹងបន្តគាំទ្រដល់បរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់សហគ្រាសចិន ដែលកំពុងប្រតិបត្តិការនៅកម្ពុជាដែលទង្វើនេះនឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។
ឯកឧត្តមបានបន្ថែមថា ក្រឡេកឆ្ពោះទៅមុខ ACU ត្រៀមខ្លួនជាស្រេចក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយស្ថានទូតចិន ។ យើងខ្ញុំសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះការបន្តកិច្ចសហការ លើការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេស និងការអភិវឌ្ឍស្ថាប័ន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ច ខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ៕

ចែករំលែកព័តមាននេះ