ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់ព្រមានចាត់ទុកប្រទេសណា ដែលចូលរួមក្នុងសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិកជា «សត្រូវ»

1 ថ្ងៃ មុន

សង្គ្រាមអ៉ី​រ៉​ង ៖ លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជាន់ខ្ពស់​អ៉ី​រ៉​ង់ លោក​មូ​ហ៍​សេន​រី​ហ្សៃ​អ៉ី​ថ្លែង​ កាលពី​ថ្ងៃ​ទី​២២​ សីហា​ ថា គ្រប់​ប្រទេស​ទាំងអស់​​ដែល​ចូលរួម​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​ខ្លួន នឹង​ត្រូវ​ចាត់ទុកជា​សត្រូវ ។

បន្ទាប់​ពី​ការ​ប្រកាស​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ពង្រឹង​ទណ្ឌកម្មសេដ្ឋកិច្ច សំដៅ​បង្កើន​ការ​គាបសង្កត់​លើ​អ៉ី​រ៉​ង់ លោក​មូ​ហ៍​សេន​រី​ហ្សៃ​អ៉ី ​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា យើង​សូម​ប្រកាស​ដល់​គ្រប់​រដ្ឋ​នៅ​ជុំវិញ​យើង​និង​គ្រប់​ប្រទេស​លើ​ពី​ភព​លោក​ថា ចូរ​កុំ​ចូលរួម​ក្នុង​សង្គ្រាម​ពាណិជ្ជក​ម្ម​ដែល​ធ្វើ​ដោយ​អា​មេ​រិ​ក​។

ប្រ​សិន​បើ​បណ្ដា​ប្រទេស​ដែល​ទាក់ទិន​មិន​ព្រម​ស្ថិត​នៅ​ឆ្ងាយ​ពិ​អា​មេ​រិ​ក នោះ​អ៉ី​រ៉​ង់​នឹង​បង្ក​ការ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពួក​គេ​។ លោក​បន្ត​ថា យើង​នៅ​មិន​ទាន់​វាយប្រហារ​ផលប្រយោជន៍​អា​មេ​រិ​ក​ណាមួយ​នៅឡើយ​ទេ ហើយ​រហូត​មក​ទល់​ពេល​នេះ​យើង​តម្រង់​គោលដៅ​វាយប្រហារ​តែ​លើ​បណ្ដា​មូលដ្ឋាន​យោធា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​គេ​ចង់​ធ្វើសង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​យើង​សូមកុំ​ភ្លេច​ថា អា​មេ​រិ​ក​មាន​បណ្ដា​សហគ្រាស​ប្រេង​និង​សេដ្ឋកិច្ច​នៅ​ជុំវិញ​អ៉ី​រ៉​ង់ ​និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ហើយ​យើង​នឹង​វាយ​ប្រហារ​សហគ្រាស​ទាំងនោះ​។ ប្រសិនបើ​លោក​ដូ​ណា​ល់​ត្រាំ​ធ្វើ​សកម្មភាព​ប្រឆាំង​យើង នោះ​ការ​ប្រឈម​មុខ​របស់​គេ​នឹង​ប្រៀប​ដូច​ជា​ការ​រញ្ជួយ​ដី​មួយ​ដូច្នោះ​ដែរ​ ។

មុន​នេះ​អា​មេ​រិ​ក​អំពាវនាវ​ដល់​បណ្ដា​រដ្ឋាភិបាល​ពិសេស​ចិន ឲ្យ​ចូលរួម​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ដែល​សំដៅ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៉ី​រ៉​ង់​នៅ​ឯកោ​។ ទោះបី​យ៉ាងណា​ ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​អ៉ី​រ៉់​ង់​បាន​រិះគន់​ការ​ផ្ដួចផ្ដើម​គំនិត​នោះ​ដោយ​វាយតម្លៃ​ថា បណ្ដា​ទណ្ឌកម្ម​និង​ការ​គាបសង្កត់​របស់​អា​មេ​រិ​ក​នឹង​មិន​អាច​ដោះស្រាយ​ជម្លោះ​នៅ​ម​ជ្ឈឹ​ម​បូព៌ាបាន​ឡើយ​។ ក្នុង​ចំណោម​ដៃគូ​ពា​ណិ​ជ្ច​កម្ម​របស់​អ៉ី​រ់ង់​មាន​តែ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​មួយ​ទេ ​ដែល​ប្រកាស ពី​ការ​ផ្អាក​រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​រាល់​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​និង​ការ​ទូទាត់​ហិរញ្ញវត្ថុ​ជាមួយ​អ៉ី​រ៉​ង់​៕