ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនកិច្ចប្រវត្តិសាស្ត្ររបស់សមាជិកសភាជប៉ុននៅចិន៖ ក្ដីសង្ឃឹមស្ដារការចរចា ចន្លោះពេលតានតឹងរឿងតៃវ៉ាន់

1 ថ្ងៃ មុន

ចិន​-​ជ​ប៉ុ់​ន ៖ បណ្ដា​សមាជិក​សភា​ជប៉ុន​ មក​ពី​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង បាន​មក​បំពេ​ញទស្សន​កិច្ច​មួយ​នៅ​ក្រុង​ប៉េ​កាំ​ង រ​ហូត​ដល់​ថ្ងៃ​ទី​២៧​ សីហា ដោយនៅ​ទីនោះ​សង្ឃឹមថា ​អាច​ជួប​ជាមួយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​បក្ស​កុំ​មុ​យ​នី​ស្ត​
ចិន​។ នោះ​ជា​ទស្សនកិច្ច​លើក​ទី​មួយ​ហើយ​​របស់​បណ្ដា​អ្នកនយោបាយ​ជប៉ុន ចាប់តាំងពី​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំង​២ ធ្លាក់​ចុះ​ដុនដាប​ខ្លាំង កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​។

ពេល​នោះ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី​សា​ណា​អេ​តា​កា​អ៉ី​ជី​លើក​ឡើង​ថា ជប៉ុន​អាច​ធ្វើ​អន្តរាគមន៍ ក្នុង​ករណី​មានការ​វាយ​ប្រហារ​ និង​ឡោម​ព័ទ្ធ​កោះ​តៃវ៉ាន់​ដោយ​ចិនដីគោក​ ។ នេះ​ជា​បន្ទាត់់​ក្រហម​សម្រាប់​ក្រុង​ប៉េ​កាំ​ង​។ ចាប់តាំងពី​ពេល​នោះ​មក​ចិន​បាន​បង្កើន​ការ​គាបសង្កត់​លើ​ជប៉ុន ដោយ​រិ​ត​ដ្បិត​ពាណិជ្ជកម្ម​ពិសេស​ លើ​ដី​កម្រ​ហើយ​អំពាវនាវ​ដល់​ប្រជាជន​ចិន​ឲ្យ​ចៀសវាង​កុំ​ធ្វើ​ដំណើរ​មក​កាន់​ជប៉ុន​។ ចំណែក​ជប៉ុន​វិញ​បាន​ជម្រុញ​ការ​បំពាក់អាវុធ​ជា​ថ្មី ហើយ​រិ​ត​ចំណងទាក់ទង​យោធា​ក្នុង​តំបន់​។

ប៉ុន្តែ​គណៈប្រតិភូ​សភា​ជប៉ុន​នោះ​មិន​មាន​អាណត្តិ​ផ្លូវការ​ណាមួយ របស់​រដ្ឋាភិបាល​ជប៉ុន​ឡើយ​។ សម្រាប់​បណ្ដា​អ្នក​ជំនាញការ​ចិន​យល់​ថា ទស្សនកិច្ច​នេះ​យ៉ាង​ហោច​ណាស់​ ក៏​ដើម្បី​រារាំង​ការ​កាត់​ផ្ដាច់​ទាំងស្រុង​ការ​ចរចា​ដែរ​។ ទស្សនកិច្ច​របស់​បណ្ដា​សមា​ជិក​សភា​ជប៉ុន​នេះ អាច​ស្ដារ​បាន​ខ្លះ​ការ​ចរចា​នយោបាយ តែ​ការ​ខ្វែងគំនិត​គ្នា​ខ្លាំង​នៅ​តែ​មាន​លើ​បញ្ហា​តៃវ៉ាន់​ និង​សន្តិសុខ​តំបន់​។ ក្នុង​រយៈពេល​ខ្លី​ទស្សនកិច្ច​នេះ​ពិសេស​ អាច​ទប់​ភាព​តានតឹង​ដោយ​មិនមែន​ជា​ការ​ខិតចូល​ជិត​គ្នា​ពិតប្រាកដ​រវាង​ក្រុង​ប៉េ​កាង​និង​ក្រុង​តូ​ក្យូ​ឡើយ​​ ៕