ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំមើលស្រាលទឹកជំនន់ ! ផ្លូវលេខ៧០B ត្រូវទឹកជន់ហូរកាត់យ៉ាងគំហុក អាជ្ញាធរស្រុកកោះសូទិនចុះអន្តរាគមន៍ដល់ទីតាំងភ្លាមៗ

1 ថ្ងៃ មុន

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ស្រុក​កោះសូទិន ចុះ​ពិនិត្យ​ផ្លូវ​លេខ ៧០B ក្រោយ​ទឹកជំនន់​ហូរ​កាត់ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ ។

ជាក់ស្តែង​រដ្ឋបាល​ស្រុក​កោះសូទិន បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​២៤ ខែសីហា​នេះ ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក​កោះសូទិន ដឹកនាំ​ដោយ​លោក ហេង ហ៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក រួម​ដំណើរ​ជាមួយ​លោក​អភិបាលរង​ស្រុក​ទាំង ៣​រូប មន្ត្រី​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៧០B ត្រង់​ចំណុច​លូ​២ ភូមិ​ទួល​កំពត ឃុំ​ពាមប្រធ្នោះ​។

ការ​ចុះ​អធិការកិច្ច​នេះ ធ្វើ​ឡើង​ដើម្បី​តាមដាន​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ដែល​កំពុង​ហូរ​កាត់​ផ្លូវ និង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ។