ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រថ្មីរបស់អ៊ុយក្រែន៖ ការពង្រីកការវាយប្រហារតាមដ្រូនលើឃ្លាំងស្តុកទំនិញយក្សរុស្ស៊ី (OZON និង WILDB​ERRIES) ដើម្បីអង្រួនសេដ្ឋកិច្ចសត្រូវ

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បណ្ដា​មេដឹកនាំ​លោក​ខាងលិច​ បាន​មក​ដល់​ក្រុង​គៀវ​ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ G8 BALTIQUE មុន​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយ​ក្រែ​ន​ថ្ងៃ​ទី​២៤​ សីហា​ ។

ពេល​ដែល​ការ​រៀបចំ​កិច្ចប្រជុំ​នោះ​ ត្រូវ​បាន​បង្កើត ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី បាន​ជួប​ នា​ថ្ងៃ​ទី​២៣​សីហា​ នៅ​ក្រុង​គៀវ​ ជាមួយ​សម​ភាគី​ហ្វាំ​ង​ឡង់ លោក​ALEXANDER STUBB ដែល​ជា​សហ​ប្រធាន​នៃ​ការ​ចរចា​តុមូល ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែក​ការពារ​ ។ លោក​ALEXANDER STUBB បាន​ប្រកាស​ពី​ការ​ចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​នានា រវាង​ក្រុមហ៊ុន​ផលិត​អាវុធ​ហ្វាំ​ង​ឡង់​ និង​សហគ្រាស​ផលិត​អាវុធ​អ៊ុយ​ក្រែ​ន​ ។

ប្រទេស​ន័​រ​វែ​ស​ដែល​នឹង​ផ្ដល់​ជំនួយ​៩​ពាន់​លាន​ដុល្លារ ដល់​ក្រុង​គៀវ​នា​ឆ្នាំ​ខាង​មុខ​នេះ នាយក​រដ្ឋមន្ត្រី​ប្រទេស​នោះ​ លោកស្រី​JONAS GAHR TORES ប្រកាស​នា​ថ្ងៃ​ទី​២៣​ សីហា​ ថា ជំនួយ​នោះ​ភាគច្រើន​នឹង​សម្រាប់​ផ្ដល់​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​ ។ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន ​លោក​អាន​ឌ្រី​អ៉ីស៊ី​ប៊ី​ហា បាន​ទទួល​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​គៀវ មេដឹកនាំ​ដា​ណឹ​ម៉ាក់ អេ​ស្តូ​នី ហ្វាំ​ង​ឡង់ ឡេ​តូ​នី លី​ទុ​យ​អា​នី និង​ន័​រ​វែ​ស​ព្រមទាំង​តំណាង​ជាន់ខ្ពស់​ដទៃ​ៗ​ទៀត​ ។

នាយក​រដ្ឋមន្ត្រី​ដា​ណឹ​ម៉ាក់​លោក ស្រី​METTE FREDERIKSEN អំពាវនាវ​ដល់​បណ្ដា​ដៃគូ​លោក​ខាងលិច​របស់​អ៊ុយ​ក្រែ​ន ឲ្យ​ផ្ដល់​ដល់​ក្រុង​គៀវ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត សម្រាប់​ប្រព័ន្ធ​ការពារ​អាកាស​ ។ លោកស្រី​ថា ​នោះ​ជា​ឆន្ទៈ​នយោបាយ​មួយ​ ។ ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក​អាន​តូ​នី​យ៉ូ​កូ​ស្តា ក៏​ត្រូវ​មក​កាន់​អ៊ុយ​ក្រែ​ន​ដែរ អម​ដោយ​ភ្ញៀវ​អន្តរជាតិ​ដទៃ​ៗ​ទៀត ក្នុង​នោះ​មាន នាយក​រដ្ឋមន្ត្រី​លុ​ច​ហ្សំ​ប៊ួ​លោក​LUC FRIEDEN ។

ខាង​ផ្នែក​យោធា​វិញ​អ៊ុយ​ក្រែ​ន​ បាន​ផ្លាស់​ប្ដូរ​គោលដៅ​វាយប្រហារ ដោយពេល​នេះ​ ប្រមូលផ្ដុំ​ការ​វាយប្រហារ​លើ​ផ្សារ​ផ្ក​ត់​ផ្គង់​ទំនិញ​តាម​អន​ឡាញ​OZON រុ​ស្ស៊ី បន្ត​ពី​យុទ្ធនាការ​វាយប្រហារ​ប្រឆាំង​ឃ្លាំង​ស្តុក​ក្រុមហ៊ុន​ផ្ក​ត់​ផ្ក​ង់​យក្ស​រុ​ស្ស៊ី WILDBERRIES​។ កាលពី​ថ្ងៃ​ទី​២៣ ​សីហា​ អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ ជា​លើក​ទី​២​នា​ចុង​ស​ប្ដា​ហ៍​លើ​ទីតាំង​មួយ​របស់​OZON គឺ​មជ្ឈមណ្ឌល​ផ្គត់​
ផ្គង់​​ក្នុង​ទីក្រុង​អូ​រេ​ន​ប៊ួ​ក ​។

ដ្រូ​ន​ច្រើន​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​ពីលើ​តំបន់​សេដ្ឋកិច្ច​ពិសេស កន្លែង​ដែល​មាន​បណ្ដា​ទីតាំង​ឧស្សាហកម្ម​។ សំណាង​ណាស់​ដែល​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​។ បណ្ដា​បំណែក​ដ្រូ​ន​បាន​ធ្លាក់​លើ​ប្លុក​ភស្ដុ​ភារ​របស់​OZON បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​តែ​ត្រូវ​បាន​ពន្លត់​ដោយ​រហ័ស ដោយ​បណ្ដា​ភ្នាក់ងារ​របស់​ក្រសួង​សភាពការណ៍​បន្ទាន់​។

កាលពី​ថ្ងៃ​ទី​២២​ សីហា​ អ៊ុយ​ក្រែ​ន​ក៏​វាយុប្រហា​រលើ​ឃ្លាំង​ស្តុក​មួយ​របស់​OZON​ ក្នុង​តំបន់​សា​ម៉ា​រ៉ា​រុ​ស្ស៊ី ​។ ការ​វាយប្រហារ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួស​ ។ សកម្មភាព​របស់​ឃ្លាំង​នោះ​ ត្រូវ​បាន​ផ្អាក​រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​។ ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​ប្រកាស​ថា នោះ​ជា​យុទ្ធសាស្ត្រ​ថ្មី​ដែល​ការ​វាយប្រហារ​សំដៅលើ​សហគ្រាស​ដែល​ស្តុក​បណ្ដា​ទំនិញ​ដែល​ប្រើ​មានមុខ​២​។

បន្ទាប់​ពី​បណ្ដា​កងឯកភាព​អ៊ុយ​ក្រែ​ន​វាយប្រហារ​លើ​ឃ្លាំងទំនិញ​ចំនួន​១៥​របស់​ក្រុមហ៊ុន​ WILDBERRIES ឥឡូវ​ដល់​វេន​ក្រុម​ហ៊ុន​OZON​ម្ដង​។ ការ​វាយប្រហារ​ជាប់​រដឹក​ប្រឆាំង​បណ្ដា​ទីតាំង​ស្តុក​ទំនិញប្រើប្រាស់​មុខ​២​គឺ​ខាង​សី​ុ​វិល​ផង​និង​យោធា​ផង ធ្វើ​ឲ្យ​ស្ទះ​ដល់​ការ​ផ្គត់ផ្គង់​របស់​សត្រូវ ហើយ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​រុ​ស្ស៊ី​ទាំងមូល​ ៕