ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលថា កុមារក្តៅខ្លួនច្រើនកើតជំងឺ ៤ប្រភេទ

1 ថ្ងៃ មុន

ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា នៅ​ក្នុង​ករណី​ដែល​កុមារ​មាន​អាកា​រៈ​ក្តៅខ្លួន ពួក​គេ​ងាយ​រង​គ្រោះ​នឹង​ជំងឺ​៤​ប្រភេទ ។

នៅ​ក្នុង​សារ​ដែល​ចេញ​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាកា​រៈ​ក្តៅខ្លួន អាច​បណ្តាល​មក​ពី​ជំងឺឆ្លង​ផ្សេង​ៗ​ដូច​ជា រលាក​ផ្លូវដង្ហើម ផ្ដាសាយ រលាក​បំពង់ក ឬ​ជំងឺគ្រុនឈាម ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់ ឬ​ហានិភ័យ​នៃ​សុខភាព​ដល់​កុមារ ឪពុក​ម្តាយ ឬ​អាណាព្យាបាល សូម​មានការ​ប្រុង​ប្រយ័ត្ន ។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រសិនបើ​កុមារ​មាន​អាកា​រៈ​ក្តៅខ្លួន​ភ្លាម​ៗ​សូម​នាំ​កុមារ​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​អ្នក​បំផុត ដើម្បី​សុវត្ថិភាព ៕