ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ ​តេ​ជោ​សែន ​ស្វាយ​រៀង បាន​ប្រកាស​ពី​ឱកាស​អាហារូបករណ៍​ ជំនាញ​វិស្វកម្ម​អគ្គិសនី

1 ថ្ងៃ មុន

ខេត្តស្វាយ​រៀង​ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង បាន​ប្រកាស​ពី​ឱកាស​អាហារូបករណ៍​រៀន​ជំនាញ​វិស្វកម្ម​អគ្គិសនី ក្នុង​ការ​រួមចំណែក​សំខាន់​ក្នុង​ការ​បណ្តុះ​ធនធានមនុស្ស​ជំនាញ​បច្ចេកទេស ដោយ​ផ្តោត​លើ​ជំនាញ​ទំនើប និង​ការ​អនុវត្ត​ជាក់ស្តែង ស្រប​តាម​តម្រូវការ​របស់​ទីផ្សារ​ការងារ​ ។

តាម​ការ​ផ្សព្វផ្សាយ​របស់​វិទ្យាស្ថាន ចំណុច​ពិសេស​របស់​ការ​បណ្តុះបណ្តាល គឺ​សិស្ស​-​និស្សិត​មិន​ត្រឹមតែ​រៀន​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​អនុវត្ត​លើ​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ និង​ឧស្សាហកម្ម ប្រព័ន្ធ​បញ្ជា​ម៉ូ​ទ័​រ Smart Home ការ​សរសេរ​កម្មវិធី PLC ទូ​ចែកចាយ​ថាមពល​អគ្គិសនី ប្រព័ន្ធ​សូ​ឡា និង​ការ​រចនា​ប្រព័ន្ធ MEP​ ។

ការ​ដាក់​បញ្ចូល​ជំនាញ​ទាំងនេះ​ក្នុង​កម្មវិធី​សិក្សា បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​វិទ្យាស្ថាន​ក្នុង​ការ​រៀប​ចំការ​បណ្តុះបណ្តាល​ឱ្យ​ស្រប​នឹង​កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា និង​តម្រូវការ​ជាក់ស្តែង​របស់​វិស័យ​សំណង់ ឧស្សាហកម្ម ថាមពល និង​សហគ្រាស​នានា ​។

លើស​ពី​ការ​បណ្តុះបណ្តាល​ជំនាញ វិទ្យាស្ថាន​ក៏​យកចិត្តទុកដាក់​លើ​លក្ខខណ្ឌ​សិក្សា​របស់​សិស្ស​-​និស្សិត តាម​រយៈ​ការ​ផ្តល់​កន្លែង​ស្នាក់​នៅ ការ​ផ្តល់​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី និង​ជួយ​សម្របសម្រួល​រក​កន្លែង​ចុះ​កម្មសិក្សា ដើម្បី​ឱ្យ​សិស្ស​-​និស្សិត​មានឱកាស​អនុវត្ត​ចំណេះដឹង​ក្នុង​បរិយាកាស​ការងារ​ជាក់ស្តែង ​។

ជា​ពិសេស បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា អ្នកជំនាញ​អាច​មាន​ជម្រើស​ការងារ​ជា​ច្រើន ដូច​ជា ជាង​បច្ចេកទេស​អគ្គិសនី គ្រូ​បច្ចេកទេស​អគ្គិសនី បុគ្គលិក​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស អ្នកជំនាញ Draftsman Design ផ្នែក MEP អាច​ប្រឡង​ចូល​បម្រើ​ការងារ​នៅ​អគ្គិសនី​កម្ពុជា ឬ​យក​ជំនាញ​ទៅ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ​។

ការ​បណ្តុះបណ្តាល​ដែល​ផ្តោត​លើ​ជំនាញ​ជាក់ស្តែង និង​ភ្ជាប់​ជាមួយ​ឱកាស​កម្មសិក្សា គឺជា​ចំណុច​សំខាន់​មួយ​ដែល​ជួយ​ឱ្យ​សិស្ស​-​និស្សិត​ត្រៀមខ្លួន​បាន​កាន់តែ​ល្អ មុន​ឈាន​ចូល​ទីផ្សារ​ការងារ និង​អាច​ប្រើប្រាស់​ជំនាញ ​ដែល​ខ្លួន​រៀន​បាន ដើម្បី​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​សម្រាប់​ខ្លួនឯង ​។

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទំនាក់ទំនង​មក​លេខ ០៨៨ ៨៨១ ៥៧៨៨ ឬ​អញ្ជើញ​មក​កាន់​វិទ្យាស្ថាន​ដោយ​ផ្ទាល់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​ ៕ អត្ថបទសហការ