ចាប់បានហើយជនឆបោ.កទិញម៉ូតូគេ ធ្វើជាសុំជិះសាក រួចជិះគេចខ្លួន តាមចម្លើយធ្លាប់ធ្វើសកម្មភាពបែបនេះ ៣លើកហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញមុខជនសង្ស័យ ជាជន ឆបោក ជំនាញខាងទិញម៉ូតូគេរួចធ្វើជាសុំជិះសាក ហើយជិះគេចខ្លួនបាត់ ខណៈពេលសមត្តកិច្ចចាប់មកសួរចម្លើយ មិនមែនតែមួយលើកទេ គឺកន្លងមកធ្លាប់ធ្វើសកម្មភាពចំនួន៣ លើកហើយ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:១០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហា ផ្ទៃ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចស្ថានីប្រេងឥន្ទន កាល់តិច តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធករណីឆបោក (ម៉ូតូចំនួន០២គ្រឿង) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចចំហៀងសាកលវិទ្យាល័យកម្ពុជា-ចិន (អតីតផ្សារសុវណ្ណា) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូត ៖
១-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1JR-6028
២-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស-បៃតង ឆ្នាំផលិត២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LS-1811 (បានប្រគលជូនជនរងគ្រោះ)
៣-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ក្រហម ឆ្នាំផលិត២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KK-1539 (បានប្រគលជូនជនរងគ្រោះ)។
ក្រោយពីចាប់ខ្លួនជនសង្ស័យបានឆ្លើយថា គេធ្លាប់ធ្វេីសកម្មភាព ដូចខាងលេីនេះ (ឆបោកម៉ូតូប្រជាពលរដ្ឋបានចំនួន០៣លើកមកហើយ) ។
លើកទី១-ធ្វើសកម្មភាព ឆបោកបានម៉ូតូម៉ាក ហុងដា ស្គុបពី ពណ៌ស-បៃតង មួយគ្រឿង ឆ្នាំផលិត២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LS-1811។
លើកទី២-ធ្វើសកម្មភាព ឆបោកបានម៉ូតូហុងដា ស្កុបពី ពណ៌ក្រហម មួយគ្រឿង ឆ្នាំផលិត២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KK-1539។
លើកទី៣-ធ្វេីសកម្មភាពនៅ ក្នុងទឹកដីខណ្ឌជ្រោយចង្វារ បានម៉ូតូម៉ាក ហុងដា PCX មួយគ្រឿង «មិនមានបណ្តឹង»។
ជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។ ចំណែកម៉ូតូរបស់ជនរងគ្រិះបានប្រគល់ឲ្យម្ចាស់វិញ៕



ចែករំលែកព័តមាននេះ