ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើឆ្នាំនេះ កម្ពុជាអាចទទួលឥទ្ធិពលពីព្យុះប៉ុន្មានទៅ ?

2 ថ្ងៃ មុន
  • ភ្នំពេញ

កាលពី​ឆ្នាំទៅ​កម្ពុជា​បាន​ទទួល​ឥទ្ធិពល​ពី​ព្យុះ​ជិត​៣០ នៅ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​មធ្យមភាគ​រាល់​ឆ្នាំ​ត្រឹម​រង្វង់​២៥​ព្យុះ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ មិន​ទាន់​មានការ​ប៉ាន់​ប្រមាណ​នៅឡើយ​ទេ ខណៈ​ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ព្យុះ​ទី​១៩ និង​២០ បាន​មក​សឹងតែ​ព្រម​គ្នា ខណៈ​ព្យុះ​ទី​១៩ មិន​ទាន់​អស់​ឥទ្ធិពល​នៅឡើយ ។

ក្រសួង​បាន​ជូនដំណឹង នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៦​ថា សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​សមុទ្រ​ចិន​ខាងត្បូង បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១៩ ឈ្មោះ ណា​រ៉ា និង​ព្យុះ​ទី​២០ ឈ្មោះ ហ្គា​ណា​វី រួម​ជាមួយនឹង​ព្យុះ​ទី​១៨ ឈ្មោះ សូ​ដេ​ល ។

ក្រោម​ឥទ្ធិពល​នៃ​ព្យុះ​ទាំងនេះ លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​កម្ពុជា​ទោះបីជា​កម្ពុជា​មិន​ស្ថិត​នៅ​លើ​គន្លង​ផ្ទាល់ ប៉ុន្តែ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៩ ខែសីហា នៅ​តំបន់​វាលទំនាប​អាច​មាន​ភ្លៀង ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្រប ដណ្តប់​លើ​ផ្ទៃដី​៣០​ភាគរយ តំបន់​ខ្ពង់រាប ៥០​ភាគរយ ហើយ​តំបន់​មាត់សមុទ្រ ៦០​ភាគរយ​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០២៥ កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​សរុប ប្រមាណ​ជា​២៧​ព្យុះ ហើយ​នៅ​ក្នុង​ចំណោម​ព្យុះ​ទាំងនោះ មាន​ព្យុះ​ខ្លះ​បាន​ពន្លិច​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម ថៃ ឡាវ មី​យ៉ា​ន់​ម៉ា ជាដើម ប៉ុន្តែ​កម្ពុជា​មាន​ឥទ្ធិពល​ដែរ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ ៕