រកឃើញហើយ! កម្មករទូកនេសាទម្នាក់រអិលជើងធ្លាក់ចូលសមុទ្រ បាត់ខ្លួនអស់១ថ្ងៃ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកអនុសេនីយ៍ឯក អាង សុថៃ នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំកំពេញនៃអធិកាដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងតាមប្រព័ន្ធតេលេក្រាមថា នៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៦ កម្មករទូកនេសាទ ឈ្មោះ ផាត ភាន ភេទប្រុស អាយុ ៣៧ឆ្នាំ មានស្រុកកំណើត ភូមិក្រសាំងកន្ទ្រែ ស្រុកជីផុច ស្រុកមេសាង ខេត្តព្រៃវែង ដែលរអិលជើងធ្លាក់ទឹក(ថ្ងៃទី២១ សីហា ឆ្នាំ២០២៦)ស្ថិតនៅចំណុចភូមិ០១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ .
បានរកឃើញសាសពហើយនៅចំណុចនិយាមការលេខ 10 45.200N 103 37.283E ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី ១៧ខែ សីហា ឆ្នាំ ២០២៦ មានករណីផ្ទុះឆេះទូកនេសាទមួយគ្រឿងបណ្តាលឲ្យម្ចាស់ទូកនិងកម្មករចំនួន០៣នាក់បានស្លាប់និង០២នាក់ជួយសង្គ្រោះទាន់ពេលវេលា,មកដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២៦មានករណីកម្មករទូកនេសាទម្នាក់ទៀតបានរអិលជើងធ្លាក់ពីលើទូកនេសាទបណ្តាលឲ្យបាត់ខ្លួនភ្លាមៗតែម្តងរហូតដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០២៦ទើបសមត្ថកិច្ចនិងប្រជានេសាទរកសាកសពឃើញនិងបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី.៕

ចែករំលែកព័តមាននេះ