ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្លាក់យន្តហោះនៅអាម៉េរិក សម្លាប់មនុស្សយ៉ាងតិច ៨នាក់

3 អាទិត្យ មុន

សហរដ្ឋអាម៉េរិក៖ យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុធាក់យន្តហោះ​នៅអាកាសយានដ្ឋាន​មួយកន្លែង ក្នុងរដ្ឋអាឡាស្កា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី២១ ខែសីហានេះ។

តាមបញ្ជាការដ្ឋានយោធាអាឡាស្កា យន្តហោះនេះជាយន្តហោះស៊ីវិលដែលត្រូវបានជួលដោយកិច្ចសន្យា ហើយបានធ្លាក់នៅតំបន់ដាច់ស្រយាល ប្រមាណ​៧២៥គីឡូម៉ែត្រភាគខាងលិចទីក្រុង Anchorage​ កាលពីថ្ងៃទី២០ ខែសីហា។

មន្ត្រីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាម៉េរិក ​បានឱ្យដឹងថា នៅលើយន្តហោះមានអ្នកបើកបរ ២នាក់ និងអ្នកដំណើរ ៦នាក់។ យន្តហោះបានហោះចេញពី Anchorage ហើយត្រូវបានគេជឿថា បានធ្លាក់នៅពេលកំពុងចូលទៅជិតអាកាសយានដ្ឋាន Cape Newenham។

​អាជ្ញាធរមានសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុនៃការធ្លាក់យន្តហោះ ​
ខណៈកំពុងបន្តស៊ើបអង្កេត​៕