ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អន​ឡាញ ២​កន្លែង​ក្នុង​ខណ្ឌចំការមន ឃាត់ខ្លួន​មនុស្ស​៧​នាក់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បន្ត​ការ​បង្ក្រាប​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចំនួន ២​កន្លែង​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ។

ប្រតិបត្តិការ​បោសសម្អាត​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​ពី​លោក កៀង ល័​ក្ស អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន និង​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​ចំពោះ​ទីតាំង​ចំនួន ០២​ខាងលើ សមត្ថកិច្ច​បាន​ឆែកឆេរ រក​ឃើញ កុំព្យូទ័រ All-in-One ចំនួន ២៣៥​គ្រឿង​, ទូរ​សព្ទ​ដៃ​ចំនួន ១,៧៦១​គ្រឿង​, ម៉ូនីទ័រ ៦​គ្រឿង​, ស៊ី​ភី​យូ (CPU) ៣​គ្រឿង និង​ស៊ី​ម​កាត​បរទេស​មួយ​ចំនួន​ធំ (​រាប់​ម៉ឺន​ស៊ី​ម​) ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់ រួម​មាន (​ខ្មែរ ៣​នាក់ និង​ជនជាតិ​ចិន ៤​នាក់​) ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៧​នាក់ ព្រមទាំង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ៕