ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង ត្រូវ​បាន ACU នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ​ពាក់ព័ន្ធ​បទល្មើសអនឡាញស្គេម

56 នាទី មុន

រាជធាន​ភ្នំពេញ ៖ មន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង ដែល​គ្រួសារ​កំពុង​ប្រកាស​ស្វែងរក​ថា បាត់​ខ្លួន​នោះ តាម​ពិត​លោក ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ​ពាក់ព័ន្ធ​បទល្មើសអនឡាញស្គេម Online Scams ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​បាន​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក ស្រង់​សំដី​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦​ថា ករណី​លោក ថូ សំណាង កំពុង​ត្រូវ​បាន ACU ស្តាប់​ចម្លើយ​ពាក់ព័ន្ធ​បទល្មើសអនឡាញស្គេម ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​ទៀត​ថា លោក ថូ សំណាង បាន​សារភាព​លួច​យក​សន្លឹក​ទិ​ដ្ឋ​ការ​ប្រភេទ C និង Cex ប្រើប្រាស់​ខុសច្បាប់ ជាង ៦,០០០​សន្លឹក ហើយ​ចំណែក​សន្លឹក​នៅ​សល់ ៤​ពាន់​សន្លឹក ACU កំពុង​តាម​រក ដែល​គាត់​បាន​ថា បាន​កម្ទេច​ចោល ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ត្រូវ​បាន​ស្រង់​សំដី​ថ្លែង​បញ្ជាក់​បន្ថែម​ថា​៖ “​យើង​រក​ឃើញ​សន្លឹក​ទិដ្ឋាការ​របស់​ដែល​គាត់​បាន​បញ្ចេញ​ដោយ​ខុស​ច្បាស់ ត្រូវ​បាន​ជនបរទេសអនឡាញស្គេម ប្រើ​បាស់​” ។

សូម​បញ្ជាក់​ថា លោក ថូ សំណាង ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​ពី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​តែងតាំង​លោក​ជាទី​ប្រឹក្សា​ក្រសួង​ជំនួស​វិញ មាន​ឋានៈ ស្មើ​អគ្គនាយក ។

នៅ​យប់​ថ្ងៃ​ទី​២០ សីហា ២០២៦ តាម​បណ្តាញ​សង្គម មានការ​ចែកចាយ​ព័ត៌មាន នៃ​ការ​បាត់​ខ្លួន​លោក ថូ សំណាង ក្រោយ​ក្រុម​គ្រួ​សារបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វារ និង​ប្រកាស​ស្វែងរក ៕