ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉េ​អឹម​កំពុង​សួរនាំ​ក្រុម​ក្មេ.ង.​អន្ធ.ពា.ល​ចំនួន​១០​នាក់ ​ពាក់ព័ន្ធ​ករ​ណី​ស្ទាក់​កា.ប់​ប្ល.ន់​ម៉ូតូ​និង​កា.ប់​កម្ទេច​ចោល  

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​កម្លាំង​ជំនាញ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី ២១ សីហា នេះ​ បាន​និង​កំពុង​បន្តសួរ​ចម្លើយ​ក្រុម​ចោរ​វ័យក្មេង​ៗ ដែល​បម្លែង​​ខ្លួន​ពី​ក្រុម​ក្មេង​ទំនើង​ប្រមាណ​១០​នាក់ ក្នុង​នោះ​ មាន​ស្រី​ម្នាក់​ផង ដែល​ត្រូវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក្នុង​សំណុំរឿង​ជិះ​ម៉ូតូ​តាម​ស្ទាក់​កាប់ ​«​ប្លន់​យក​ម៉ូតូ​» និងស្ទាក់​ «​កាប់​កម្ទេច​ម៉ូតូ​» របស់​គូ​សត្រូវ​នៅ​ពេល​យប់​ ។

​យោង​តាម​ព័​ត៌មាន​បឋម​ពីលោក សូ ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​វ័យក្មេង​ៗ​ទាំង​១០​នាក់​នោះ ត្រូវ​បាន​កម្លាំង​ជំនាញធ្វើការ​ស្រាវជ្រាវ តាម​ឃាត់​បានជា​បន្ត​បន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី២០ រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២១ សីហា នេះ  ហើយ​ពេល​នេះ​ មន្ត្រី​ជំនាញ​បាន​និង​កំពុង​សួរនាំ​នៅឡើយ​ ។

​លោក សូ ឌី បាន​ប្រាប់​ថា  ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១០​នាក់​នេះ មាន​ស្រី​ម្នាក់ផង ​។  ក្រុម​នេះ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជិះ​ម៉ូតូ​តាម​ស្ទាក់​កាប់​ «​ប្លន់​យក​ម៉ូតូ​» និងតាម​ស្ទាក់​«​កាប់​កម្ទេច​ម៉ូតូ​ចោល​» បើ​គ្មានឱ​កាស​ប្លន់​ ។

​បើ​តាម​ចម្លើយ​បឋម​ដែល​ក្រុម​នេះ​​បាន​សារភាព  ក្រុម​នេះ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ករណី​​កន្លង​មក​ហើយ  ប៉ុន្តែ​ជាក់​ស្ដែង​ប៉ុន្មាន​លើក​ចុង​ក្រោយ​នេះ ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី ១៧ និង​១៨ សីហា  លុះ​នៅ​ថ្ងៃ​ទី​២០ និង​២១ សីហា ទើបត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ក្រុម​ចោរ​ហា​រយ​នេះ​បានជា​បន្ត​បន្តា​ប់  ពេល​ពួក​គេ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង  ជា​មួយនឹង​វត្ថុ​តាង​សម្រាប់​ធ្វើ​សកម្មភាព​រួម​មាន​៖  កាំបិត  ដាវ ដំបង និង​ដែក​បំពង់​ទីប​ ។​

ពេល​នេះ ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​បន្ត​នីតិវិធី​នៅឡើយ មុន​ពេល​បញ្ចប់​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​៕