ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចច្រកភ្នំដិន ប្រគល់ជនជាតិវៀតណាម ៤៧នាក់ ពាក់ព័ន្ធបទល្មើស ៦ករណី ឱ្យអាជ្ញាធរវៀតណាម

2 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ :​ នៅ​ថ្ងៃ​សុក្រ ទី​២១ ខែសីហា ឆ្នាំ​២០២៦ លោក​វរសេនីយ៍ឯក ឈួ​ន សុវណ្ណ​ន​រា ប្រធាន​ប៉ុស្តិ៍​នគរបាល​ប​ន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ក្រុមការងារ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុ​ត្តន៍​នីតិវិធី ដឹកនាំ​ដោយ លោក​ឧត្ត​សេនីយ៍​ត្រី សុខ ហេង អនុប្រធាន​នាយកដ្ឋាន ធ្វើការ​បណ្តេញចេញ​នូវ​ជនជាតិ​វៀតណាម​ចំនួន ៤៧​នាក់ ស្រី ១១​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក​ឈួ​ន សុវណ្ណ​ន​រា បានអោយ​ដឹង​ថា​ជនជាតិ​វៀតណាម​ទាំង​អស់នេះ​មាន​ជាប់​ពាក់ព័ន្ធ​ចំនួន​០៦​ករណី និង​អនុវត្ត​ទោស​ចប់​(-​លួច និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​នាក់ -​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​នាក់ -​រក្សា​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០២​នាក់ -​ធ្វើ​ជា​ភ្នាក់ងារ​ល្បែងស៊ីសង​ខុសច្បាប់ ល្បែង​អន​ឡាញ ០៥​នាក់ -​លួច​ស្នាក់​នៅ​ធ្វើការ​ខុសច្បាប់ និង​គ្មាន​លិខិតឆ្លងដែន ០២​នាក់ -​លួច ០១​នាក់ -​ធ្វើ​ការងារ​ខុសច្បាប់ និង​គ្មាន​លិខិតឆ្លងដែន ONLINE SCAMS ៣៥​នាក់​) ក្រោយ​ពី​បាន​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ចំនួន​មនុស្ស​គ្រប់​ចំនួន ប៉ុស្តិ៍​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​ជនជាតិ​វៀតណាម ខាងលើ ជូន​ទៅ​សមត្ថកិច្ច​អង្គភាព​យោធា​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ទិញ​បៀ​ន ខេត្ត​អាន​យ៉ាង ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ៕