ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​សង្ស័យ​លួ.ចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោ.ក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​ឃាត់ខ្លួន ១១០​នាក់​ ​ដកហូត​សម្ភារ​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ នៅ​ស្រុក​ច​ន្ទ្រា​

2 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ស្តី​ពី​ការ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង រសៀល ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ ២០២៦ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ ប៉ុ​ល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្ដម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចំនួន ០២​ទីតាំង​(​ផ្ទះ ជួល និង ផ្ទះ សណាក់​) នៅ​ចំណុច​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ដោយ ឃាត់ ខ្លួន មនុស្ស ក្នុង រង្វង់ ប្រតិបត្តិការ ចំនួន ១១០​នាក់ ស្រី ១៦​នាក់ (​ជនជាតិ វៀតណាម ៩១​នាក់ ស្រី ១៥​នាក់​,​ជនជាតិ ចិន ១៤​នាក់ ប្រុស និង ជនជាតិ ខ្មែរ ០៥​នាក់ ស្រី ០១​នាក់​) ព្រមទាំង​បាន​ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​រួម​មាន​÷ កុំព្យូទ័រ យួរដៃ , ទូរស័ព្ទ​ដៃ​,​ថេ​ប​ប្លេ​ត និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ ទីតាំង ប្រព្រឹត្តិ បទ ល្មើស ក្រុម​ការ ងារ​បាន​បិទ សុ​ី​ល ទីតាំង បណ្ដោះអាសន្ន ៕