ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វារីវប្បករចិញ្ចឹមបង្គាស្រុកព្រៃនប់ ជួបជុំគ្នាដកស្រង់បទពិសោធន៍ និងបច្ចេកទេសចិញ្ចឹមជាមួយអ្នកជំនាញ

47 នាទី មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា ២០២៦ បងប្អូន​វា​រី​វប្បករ​ចិញ្ចឹម​បង្គា​ក្នុងស្រុក​ព្រៃ​នប់ ក្នុង​នោះ មាន​ទាំង​អ្នក​ដែល​បាន​កំពុង​ចិញ្ចឹម​ហើយ និង​អ្នក​ដែល​មិន​ទាន់​ចិញ្ចឹម ហើយ​មាន​បំណង​ចិញ្ចឹម បាន​មក​ធ្វើការ​សិក្សា​ដក​ស្រង​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មករ​វាង​ពួក​គាត់​ចិញ្ចឹម​ហើយ​និង​អ្នកបច្ចេកទេស​នៅ​ក្នុង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​បំ​ណិ​ន​ជីវិត្ត ផ្នែក​វារីវប្បកម្ម​សមុទ្រ មាន​ទីតាំង​ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្វែងរក​ចំណុច​ល្អ​ៗ​ដើម្បី​អនុវត្ត​ទៅ​ថ្ងៃ​មុខ​។ ដែល​បច្ចុប្បន្ន​បងប្អូន​ដែល​មានមុខ​របរ​ចិញ្ចឹម​បង្គា​នៅ​ក្នុងស្រុក​ព្រៃ​នប់ មាន​ចំនួន​ប្រមាណ​ជា​ជាង ២០​គ្រួសារ ប្រើប្រាស់​នៅ​លើ​ផ្ទៃ​ស្រែ​បង្គា​ប្រមាណ​ជា​ជាង ២០០ ហ​.​ត​។

លោក​នេន ចំរើន ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ​ដឹង​ថា នៅ​ព្រឹក​នេះ​វា​រី​វប្បករ ដែល​គាត់​មកនេះ មាន​ទាំង​អ្នក​ដែល​មិន​ទាន់​បាន​ចិញ្ចឹម គាត់​មក​ដើម្បី​ដក​ស្រង់បទ​ពិសោធន៍ និង​អ្នក​ដែល​បាន​កំពង់​ចិញ្ចឹម​ហើយក៍​មក​ដកស្រង់​បទ​ពិសោធន៍ និង​ផ្ដល់​នូវ​បទ​ពិសោធន៍​ល្អ​។​ទៅ​វិញ​ទៅ​មករ​វាង​មជ្ឈមណ្ឌល និង​វា​រី​វប្បករ ។ ហើយ​បន្ថែម​ជាង​នេះ ក៍បាន​ចង​ជា​ក្រុម​បង្កើត​ជា​តេ​ឡេ​ក្រាម​រវាង​មជ្ឈមណ្ឌល និង​វា​រី​វប្បករ ដើម្បី​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់​ទំនងជា​ប្រចាំ​ផង​ដែរ ។

សូម​បញ្ចា​ក់ថា ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​បំ​ណិ​ន​ជីវិត្ត ផ្នែក​វារីវប្បកម្ម​សមុទ្រ មាន​ទីតាំង​ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បង្កើត​បាន​ជាង​៧​ខែ​ហើយ ហើយ​គិត​មក​ដល់​ពេល​នេះ រាប់​ទាំង​ស្រះ​ចិញ្ចឹម​ក្តាម ត្រី និង​បង្គា​មាន​ចំនួន​៥​ស្រះ​លើ​ផ្ទៃដី​ជាង​១០​ហិកតា ៕