ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែ​ក​ក្ត​ដា​ ក្រសួងបរិស្ថាន​​បង្ក្រាប​បទល្មើស​សត្វព្រៃ ចំនួន២៣​ករណី កសាង​សំណុំ​រឿង​តុលាការ​បាន​១​ករណី

15 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងបរិស្ថាន ​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ខែកក្កដា​ ឆ្នាំ​២០២៦ បន្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​និង​បង្ក្រាប​បទល្មើស​នៅ​តាម​តំបន់ការពារ​ធម្មជាតិ ដើម្បី​បង្កើន​ភាព​បៃតង ធានា​និរន្តរភាព​បរិស្ថាន និង​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន ដោយ​ការ​បង្ក្រាប​បទល្មើស​សត្វព្រៃ និង​ការពារ​ធនធានធម្មជាតិ​សំខាន់​ៗ សរុបចំនួន២៣​ករណី ក្នុង​នោះ​បាន​កសាង​សំណុំ រឿង​(​អញ្ញាតជន​) ដើម្បី​បញ្ជូន​ទៅ​តុលាការ ​បាន​ចំនួន​១​ករណី ​។

ក្រសួងបរិស្ថាន​ បាន​លើក​ឡើង​ថា​ ក្រុមការងារ​គម្រោង​ការពារ​ធម្មជាតិ​ នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដែល​មាន​ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​ជាមួយ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្តកោះកុង នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៦ បាន​អនុវត្ត​វិធានការ​តឹងរ៉ឹង ចុះ​ល្បាត​បាន​ចំនួន​៨៦​លើក ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ការ​បង្ក្រាប​បទល្មើស​សត្វព្រៃ និង​ការពារ​ធនធានធម្មជាតិ​សំខាន់​ៗ សរុបចំនួន ២៣​ករ​ណី ក្នុង​នោះ​បាន​កសាង​សំណុំ​រឿង​(​អញ្ញាតជន​) ដើម្បី​បញ្ជូន​ទៅ​តុលាការ ​បាន​ចំនួន​១​ករណី​ ។

ក្នុង​ចំណោម​បទល្មើស​បង្កា​ប​បានមាន​បទល្មើស​ព្រៃឈើ​ មាន​ចំនួន​១៤ករណី បទល្មើស​សត្វព្រៃ​ មាន​ចំនួន​០៨ករណី និង​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន១​ករណី​។ លើស​ពី​នេះ​ ក្រុមការងារបាន​ដកហូត​វត្ថុ​តាង រួម​មា​នរណា​យន្ត​តូច​ធំ ​ចំនួន​១៦​គ្រឿង គោ​យន្ត​ចំនួន​១​គ្រឿង កាំភ្លើង​កែ​ច្នៃ​ ចំនួន​៥​ដើម អន្ទាក់​ខ្សែ ចំនួន​៤៦២​ខ្សែ និង​សម្ភា​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ទៀត​ ។

សូម​បញ្ជាក់​ថា ​ជា​រួម​នៅ​ទូ​ទាំង​ប្រទេស នៅ​ក្នុង​ខែកក្កដា​កន្លង​មកនេះ ក្រសួងបរិស្ថាន​ បាន​ពង្រឹង​ការងារ​គ្រប់គ្រង និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើ​ម្ប​និរន្តរភាព​បរិស្ថាន​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ពិនិត្យ​និង​បង្ក្រាប​បាន​ផ្ទៃដី​កាប់​រាន​ខុសច្បាប់ ក្នុងតំបន់​ការពារធម្មជាតិ សរុប​ទំហំ ២១,២៦​ហិ​កតា ក្នុង​នោះ​កសាង​សំណុំរឿង​ទៅ​តុលាការ​សរុប​ទំហំ ២,៨៩​ហិ​កតា និង​ផ្ទៃដី​បង្ក្រាប​ដោយ​ក្រុមការងារ​ចម្រុះ​សរុប​ទំហំ ១៨,៣៧​ហិ​កតា​។ ក្រុមការងារ​បាន​ចុះ​ល្បាត​ ចំនួន ១២៦០​លើក (​ថយ​ចុះ ៥៣​លើក​) និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចំនួន ១៤៧​ករណី (​ថយ​ចុះ ៥​ករណី​)​ធៀប នឹង​ខែមិថុនា ឆ្នាំ​២០២៦ រួម​មាន ៖ បទល្មើស​ព្រៃឈើ​ចំនួន ៥៣​ករណី បទល្មើស​សត្វព្រៃ​ចំនួន ៣៤​ករណី បទល្មើស​ដីធ្លី​ចំនួន ៣៨​ករណី បទល្មើស​នេសាទ​ចំនួន ១៨​ករណី និង​បទល្មើស​ធនធាន​រ៉ែ​ចំនួន ៤​ករណី​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្រុមការងារ​បាន​ចាត់វិធានការ​ច្បាប់ និង​បាន​អនុវត្ត​រៀបចំ​កំណត់ហេតុ​បទល្មើស​ចំនួន ៦៥​ករណី បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា ការ​ចំនួន៦​ករណី និង​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន៦​នាក់ ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕