ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​បាន​ក្រុម​កា.ប់​ប្ល.ន់ ៥​នាក់ តែ​សំណួរ​ធំ​ ៖ អ្នក​ទទួលផល​ចោរកម្ម​នៅឯណា ?

1 ខែ មុន
  • ក្រចេះ

ខេត្ត​តាកែវ​ ៖ កម្លាំង​នគរបាល​ស្រុក​សំរោង បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​កាប់​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្មនៅ​យប់​ថ្ងៃ​ទី ​១៦ ខែសីហា ឆ្នាំ​ ២០២៦ នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​សំរោង​ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ណែនាំ និង​យកចិត្តទុកដាក់​ពី​លោកស្នងការ​នគរបាល​ខេត្តតាកែវ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ​។ នៅ​វេលា​ម៉ោង ៩៖៤០​នាទី​យប់ លោក​វរសេនីយ៍ឯក ភី ឆុ​ន អធិការ​នគរបាល​ស្រុក​សំរោង បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង ១១ ចេញ​ល្បាត​ក្នុង​មូលដ្ឋាន និង​ឈាន​ដល់​ការ​បង្ក្រាប​ក្រុម​សង្ស័យ ​។

ជនសង្ស័យ​ទាំង ៥​នាក់ មាន​អាយុ​ចន្លោះ​ពី ១៤ ដល់ ១៩​ឆ្នាំ ក្នុង​នោះ​មានមុខ​សញ្ញា​សកម្ម និង​ជន​ដៃដល់​មួយ​ចំនួន​ ។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង រួម​មាន​ដាវ ១ និង​កាំបិត​ក្រ​ងុ​ក​ដង​ដែក ១​ ។ យ៉ាងណា ការ​បង្ក្រាប​បាន​តែ​ក្រុម​ជនសង្ស័យ​ដែល​ចេញ​ធ្វើ​សកម្មភាព គឺជា​ជំហាន​មួយ​ប៉ុណ្ណោះ​ ។ សំណួរ​ដែល​មហាជន​ចង់​ដឹង គឺ​ម៉ូតូ ឬ​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ពី​ការ​កាប់​ប្លន់​ទាំងនោះ ត្រូវ​បាន​យក​ទៅ​លក់ ឬ​ប្រគល់​ឱ្យ​អ្នក​ណា ? ហេតុអ្វីបង្ក្រាបមិនបាន ?

កន្លង​មក ករណី​ចោរកម្ម​ជា​ច្រើន​តែងតែ​ឃើញ​ការ​បង្ក្រាប​បាន តែ​អ្នក​ប្រព្រឹត្ត​ផ្ទាល់ ប៉ុន្តែ​អ្នក​ដែល​ទទួល​ទិញ ឬ​ទទួលផល​ពី​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ដោយ​អំពើ​ល្មើស ហាក់​មិនសូវ​ត្រូវ​បាន​បង្ហាញ ឬ​ឃើញ​ការ​បង្ក្រាប​ជា​សាធារណៈ​នៅឡើយ​ ។ ប្រសិនបើ​មាន​អ្នក​ទទួល​ទិញ ឬ​ទទួលផល​ពី​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ពី​អំពើ​ល្មើស ការ​ស្វែងរក និង​ចាត់ការ​លើ​បណ្តាញ​នៅ​ពីក្រោយក៏​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​កាត់​ផ្តាច់​ទីផ្សារ​របស់​ក្រុម​ចោរ និង​ទប់ស្កាត់​កុំឱ្យ​ក្រុម​ក្មេង​ៗ​ទាំងនេះ​បន្ត​ធ្វើ​សកម្មភាព​ ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​