ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលរាជធានី​ថា ដំណោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​មិន​អាច​ប្រើ​ហិ.ង្សា​បាន​ទេ​

1 ម៉ោង មុន
  • ភ្នំពេញ

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ជា​ចំហ​ថា ដំណោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​មិន​អាច​យក​ហិង្សា​ទៅ​ប្រើប្រាស់​បាន​ទេ​ ។ គឺ​ត្រូវ​ប្រើ​ច្បាប់ ។

លោក​បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦​ថា ​«​ខ្ញុំ​សូម​ជម្រាប​ជូន​មហាជន មេត្តា​គោរព​ជូន​ជ្រាប​ថា ករណី​ដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នោះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង និង​មាន​ហិង្សា​នោះ ខ្ញុំ​បាន​ចាត់​ទៅ លោក ហេង រតនា ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ស្រាវជ្រាវ​ភ្លាម​ៗ» ។

លោក​ឧត្តមសេនីយ​បាន​បញ្ជាក់​បន្ត​ទៀត​ថា ករណី​ហិង្សា​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ករណី​បទល្មើស​ព្រហ្មទណ្ឌ ។ជាមួយ​គ្នា​នោះ លោក​ឧត្តមសេនីយ ក៏​បាន​អញ្ជើញ​ជន​រង​គ្រោះ​ដែល​រង​នូវ​អំពើ​ហិង្សា​ពេល​មាន​គ្រោះថ្នាក់​ចរាច​ណ៍​មក​ដាក់​ពាក្យបណ្ដឹង​នៅ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ​។

លោក​បាន​បន្ត​ទៀត​ថា អ្នកក្លាហាន​ដែល​យក​អំពើ​ហិង្សា​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ឃាត់​បាន​ហើយនឹង​ប្រគល់​ទៅ​ផែន​ព្រហ្មទណ្ឌ​បន្ត​នីតិវិធី​។

លោក​បាន​សង្កត់ធ្ងន់​ថា «ខ្ញុំ​បាន​និយាយ​ហើយ គ្រួសារ​មាន​វិន័យ ប្រទេស​មានច្បាប់ មិន​ត្រូវ​ប្រើ​អារម្មណ៍​យក​មក​ដោះស្រាយ​នោះ​ទេ​។ ដើម្បី​រក្សា​សុ​ន្តិ​សុខ​សណ្ដាប់ធ្នាប់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា​»។