ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនថ្មី ចូលកាន់មុខតំណែង
- តាកែវ
ខេត្តតាកែវ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន លោកវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៃស្រុកគិរីវង់ ខេត្តតាកែវ។
ដោយលោកព្រហ្ម ប៊ុនថន ត្រូវបានប្រកាសផ្ទេរភារកិច្ចនិងចូលកាន់មុខដំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនថ្មី ជំនួសលោក នួន សារ៉ែន ដែលត្រូវទៅបំពេញភារកិច្ចជានាយករងរដ្ឋបាលសាលាខេត្តតាកែវ ។
លោកព្រហ្ម ប៊ុនថន ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាប្រធានទីស្នាក់ការថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធភាព ៕




ចែករំលែកព័តមាននេះ