ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា កឹម មនោវិទ្យា ជួបទូត EU ជជែកពីការវិវត្តថ្មីៗនៃព្រំដែនកម្ពុជា-ថៃ ក្រោយទើបទទួលបានការតែងតាំង

30 នាទី មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច​នរោត្តម សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតាំង​ជា​ប្រេសិត​ពិសេស​របស់​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា កញ្ញា កឹ​ម មនោ​វិទ្យា បាន​ចាប់ផ្តើម​ធ្វើ​ការងារ​ផ្នែក​ការទូត​ដោយ​បាន​ជួយ​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​កម្ពុជា ជជែក​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ សហភាព​អឺរ៉ុប បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប (EU) លោក Igor Driesmans បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​កញ្ញា កឹ​ម មនោ​វិទ្យា ប្រេសិត​ពិសេស​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ខណៈ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ការ​វិវត្តន៍​ថ្មី​ៗ​ទាក់ទង​នឹង​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ។

នា​ឱកាស​នោះ ភាគី​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ការ​វិវត្តន៍​ថ្មី​ៗ​ទាក់ទង​នឹង​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​កិច្ចការ​វិនិយោគ​ផង​ដែរ ។

សូម​រំលឹក​ថា កញ្ញា​កឹ​ម មនោ​វិទ្យា ជា​កូនស្រី​របស់​លោក កឹ​ម សុខា ត្រូវ​បាន​តែងតាំង​ជា​ប្រេសិត​ពិសេស​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៦ ។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី ទូ​ទាំង​ប្រទេស​លើក​ទី​១១ ថ្ងៃ​ទី​១៩ សីហា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា ការ​តែងតាំង​លោកស្រី កឹ​ម មនោ​វិទ្យា ជា​ប្រេសិត​ពិសេស គឺ​ដើម្បី​ជួយ​រាជរដ្ឋាភិបាល លើ​បញ្ហា​ព្រំដែន និង​ការងារ​វិនិយោគ ៕