ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ប្រកាស «ប្រតិបត្តិការសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត» ប្រឆាំងនឹងអ៊ីរ៉ង់ និងបណ្តាប្រទេសដែលជួយជ្រោមជ្រែង

16 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ កាលពី​ថ្ងៃ​ទី​១៩​​ សីហា បាន​គំរាម​ពី​ការ​ចាត់វិធានការ​សេដ្ឋកិច្ច​ខ្លាំងក្លា​បំផុត ចំពោះ​គ្រប់​ប្រទេស​ដែល​ជួយ​អ៉ី​រ៉​ង់ ក្នុង​ការ​ខិតខំ​ធ្វើសង្គ្រាម​និង​បង្កើន​ការ​គាបសង្កត់​លើ​អ៉ី​រ៉​ង បន្ទាប់​ពី​ច្រើន​ខែ​នៃ​ជម្លោះ​ដែល​មិន​អាច​ឲ្យ​អ៉ី​រ៉​ង់​ព្រម​ចុះ​ញ៉ម​ ។

តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL លោក​ត្រាំ​សរសេរ​ថា ខ្ញុំ​ប្រកាស​ថា ​គ្រប់​ប្រទេស​ទាំងអស់ ដែល​អនុញ្ញាត​ដល់​បណ្ដា
​ស្ថា​​ប័ន​ហិរញ្ញវត្ថុ​របស់​ខ្លួន បណ្ដា​សហគ្រាស​បណ្ដា​ព្រ​លាន​យន្តហោះ​ ឬ​បណ្ដា​ស្ថាប័ន​រដ្ឋាភិបាល​ខ្លួន ផ្ដល់​ជំនួយ​សង្គ្រោះ​អ៉ី​រ៉​ង់​ក្នុង​រូបភាព​ណាមួយ នោះ​ខ្លួនឯង​នឹង​ប្រឈម​មុខការ​រឹត​ដ្បិត​ខាង​សេ​ដ្ខ​កិច្ច​ដ៏​សែន​ទារុណ​ ។

ក្នុង​សារ​ដ៏​វែង​មួយ​លោក​ត្រាំ​ប្រកាស ពី​ប្រតិបត្តិការ​សេដ្ឋកិច្ច ដែល​ម៉ឺង​​ម៉ាត់​បំផុត​ពុំ​ធ្លាប់​មាន និង​ទាមទារ​ឲ្យ​បញ្ឈប់​ការ​រត់ពន្ធ​ប្រេង​ជា​ថ្នូរ​នឹង​រូបិយប័ណ្ណ​ និង​ការ​ផ្ទេរ​ប្រាក់​ ។ លោក​មិន​បាន​លើក​ឈ្មោះ​ប្រទេស​ណាមួយ​ជា​ពិសេស​ឡើយ ហើយ​ក៏​មិន​ផ្ដល់​ភាព​លម្អិត​លើ​បណ្ដា​វិធានការ​ ឬ​បណ្ដា​ទណ្ឌកម្ម​ដែរ​ ។

កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក ​SCOTT BRESSENT​ ធ្លាប់​បាន​គំរាម​អ៉ី​រ៉​ង់ ពី​ការ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ ស្ថិត​នៅ​ឯកោ​ទាំងស្រុង​ខាង​សេដ្ឋកិច្ច ដែល​ពិភពលោក​មិន​ដែល​ឃើញ​ ។ រវាង​ការ​បាត់បង់​ប្រជាប្រិយភាព​នៃ​ជម្លោះ​លើ​ឆាក​នយោបាយ​អា​មេ​រិ​ក ហើយ​បណ្ដា​គ្រាប់រំសេវ​ក្នុង​ស្តុក​កាន់តែ​ខើច ព្រោះ​ប្រើ​ច្រើន​ខ្លាំង​ពេក ក្នុង​ការ​វាយប្រហារ​អ៉ី​រ៉​ង់ ប្រធានា​ធិបតី​អា​មេ​រិ​ក​ហាក់ដូច​ជានា​ពេល​ថ្មី​ៗ​នេះ​ងាក​ទៅ​រក​វិធីសាស្ត្រ​ដែល​កាន់តែ​ទាក់ទាញ​ជាង​ផែនការ​យោធា​។

បន្ទាប់​ពី​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល ប្រឆាំង​អ៉ី​រ៉​ង់​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ មក ក្រុង​តេ​ហេ​រ៉​ង់​បាន​តបត​វិញ តាម​រយៈ​ការ​វាយប្រហារ​លើ​បណ្ដា​ប្រទេស​ជិតខាង ជា​សម្ព័ន្ធ​មិ​ត្ត់​អា​មេ​រិ​ក​​​ និង​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ ទន្ទឹម​នេះ ​អា​មេ​រិ​ក​ក៏​ហ៊ុម​ព័ទ្ធ​បណ្ដា​កំពង់​ផែ​អ៉ី​រ៉​ង់​ផង​ដែរ​ ។ ទោះបីជា​មានការ​ចុះ​ថយ​នៃ​ការ​វាយប្រហារ​គ្នា តែ​ភាព​តានតឹង​ក្នុង​តំបន់​នៅ​តែ​ខ្លាំង ដល់​ខែ​ទី​៦​នៃ​ជម្លោះ​ ។

អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ​កាលពី​ថ្ងៃ​ទី​១៨​ សីហា​ បាន​ចោទប្រកាន់​អ៉ី​រ៉​ង់​ថា បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​គ្រាប់​ទៅ​កាន់​សមុទ្រ ដែល​សំដៅលើ​ការ​ធ្វើ​នាវាចរណ៍ តែ​ក្រុង​តេ​ហេ​រ៉​ង់​បា​បដិសេធ​ ។ ក្រសួងការបរទេស​អេ​មី​រ៉ាត់​អា​រ៉ាប់ ​រួម​ប្រកាស​ពី​ការ​ផ្អាក​ធ្វើ​ពាណិជ្ជកម្ម​
រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី រាល់​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ជាមួយ​អ៉ី​រ៉​ង់ ​និង​ការ​ទូទាត់​ហិរញ្ញវត្ថុ​ជាមួយ​អ៉ី​រ៉​ង់​៕