ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់បង្កើនការប្រើទោសប្រហារជីវិត៖ មនុស្សជាង៩០០នាក់ ត្រូវស.ម្លា.ប់ ពាក់ព័ន្ធនឹងបទល្មើសសន្តិសុខនិងគ្រឿងញៀន

1 ម៉ោង មុន

ប្រទេស​អ៉ី​រ៉​ង់ ៖ យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ា​ស៊ីន​តោន​ថា អ៉ី​រ៉​ង់​បាន​ប្រហារជីវិត​មនុស្ស​យ៉ាងតិច​៩០០​នាក់ តាំងពី​ដើមឆ្នាំ​២០២៦​នេះ​មក ដោយ​គ្រាន់តែ​ក្នុង​ខែសីហា​នេះ​មនុស្ស​ដល់​២៨​នាក់​ត្រូវ​ប្រហារជីវិត​រួច​ហើយ​។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នេះ ជំរឿន​ឃើញ​មនុស្ស​៩០១​នាក់​ត្រូវ​ប្រហារជីវិត រវាង​ខែមករា​និង​ខែកក្កដា ដែល​ជា​ការ​កើនឡើង​ខ្ពស់ ដោយសារ​ការ​ប្រើ​ទោស​ប្រហារជីវិត ទាក់ទិន​នឹង​សន្តិសុខ​ជាតិ​ព្រមទាំង​ការ​រត់ពន្ធ​គ្រឿងញៀន​។

មនុស្ស​យ៉ាងតិច​៥៦​នាក់​ត្រូវ​ប្រហារជីវិត​រយៈពេល​៧​ខែ​ចុង​ក្រោយ​នេះ​ដោយ​មនុស្ស​ទាំងនោះ​ជាប់ចោទ​ពី​បទ​នយោបាយ​ជាប់​ទាក់ទិន​ដល់​សន្តិសុខ​ជាតិ ក្នុង​នោះ​២៩​នាក់​ទាក់ទិន​នឹង​បាតុកម្ម ១៣​នាក់​ទាក់ទិន​ចារកម្ម​និង​១៤​នាក់​ទាក់ទិន​នឹង​សន្តិសុខ​
ជាតិ​។ អ្នកទោស​គ្រឿងញៀន​ដែល​ត្រូវ​ប្រហារជីវិត​មាន​ដល់​យ៉ាងតិច​២៦៨​នាក់​៕