ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ពជើងទឹក​អង់គ្លេស​១​គ្រឿង​ចូល​ចត​មូលដ្ឋាន​សមុទ្រ​រាម​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹកនៃ​​ប្រទេស​ទាំង​ពីរ​

13 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦ លោក​ឧត្តមនាវីត្រី អ៊ិ​ន សុ​ខេមរា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម ព្រមទាំង​នាយ​នា​វី​ជា​ច្រើន​រូប បាន​អញ្ជើញ​ទទួល​ស្វាគមន៍​នាវា​កងទ័ពជើងទឹក​អង់គ្លេស​ចំនួន​០១​គ្រឿង ដែល​មានឈ្មោះ HMS TAMAR លេខ​P233 ជា​ប្រភេទ​នាវា​ល្បាត ដឹកនាំ​ដោយ​លោក​វរ​នា​វី​ទោ TOM Lindsey មេបញ្ជាការ​នាវា​ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក បាន​ដឹកនាំ​នាវា​ចូល​សំចត​នៅ​កំពង់​ផែ​មូលដ្ឋាន​សមុទ្រ​រាម​  រយៈពេល​០៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៦ ក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​អង់គ្លេស​.​។

លក្ខណៈ​បច្ចេកទេស​នាវា​  HMS TAMAR លេខ​P233 មាន​បណ្ដោយ​៩០​ម៉ែត្រ​និង​ទទឹង ១៣​ម៉ែត្រ​ ​ជម្រៅ​ទឹក​៤.៣​ម៉ែត្រ​ទម្ងន់​ផ្ទុក ២ ០០០​តោន​កម្ពស់ ៣៣​ម៉ែត្រ មាន​នាវិក​សរុប​ចំនួន​៦១​នាក់ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​នាវា លោក​វរ​នា​វី​ទោ TOM Lindsey​។

លោក​ឧត្តមនាវីត្រី អ៊ិ​ន សុ​ខេមរា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម បាន​ទទួល​ស្វាគមន៍​មេបញ្ជាការ​នាវា និង​នាវិក​នៃ​នាវា​កងទ័ពជើងទឹក​ចក្រភព​អង់គ្លេស ដែល​បាន​ដឹកនាំ​នាវា​ចូល​ចត​ធ្វើ​ទស្សនៈកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សូម​ជូនពរ​ឪ្យ​នាវិក​នៃ​នាវា​កងទ័ពជើងទឹក​អង់គ្លេស​ធ្វើ​ដំណើ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​សុវត្ថិភាព​គ្រប់​គ្នា​។​

ក្នុង​ការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា គណៈប្រតិភូ​កងទ័ពជើងទឹក​អង់គ្លេស មានកម្ម​វិធី​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក អភិបាលខេត្ត​ព្រះ​សីហ​នុ​និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​មួយ ព្រមទាំង​មានកម្ម​វិធី​ហ្វឹកហ្វឺន​រួម​គ្នា​កម្មវិធី​សង្គ្រោះ​បឋម​និង​លេង​កីឡា​មិត្តភាព​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ៕