ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញរក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់ លើ​ពពុះសណ្ដែក និង​បង្អែម ជិត​៣០​គីឡូក្រាម នៅ​ផ្សា​របឹង​ឈូក ក្រុង​បាត់ដំបង

1 ថ្ងៃ មុន

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦ មន្ត្រី​អធិការកិច្ច​ម្ហូបអាហារ នៃ​សាខា​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​ការ​ប្រកួតប្រជែង​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង ដោយ​នាំ​យក​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទំនិញ គ្រឿង​ឧបភោគ បរិភោគ ទំនិញ​វេច​ខ្ចប់​ស្រេច ដែល​ដាក់​តាំង​លក់​នៅ​ផ្សា​របឹង​ឈូក ស្ថិត​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​ចំនួន​១៦​តូប ព្រមទាំង​បាន​ចែក​ជូន​នូវ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​បាន​ចំនួន ១៨​សន្លឹក ស្តី​ពី​ការ​ស្វែង​យល់​អំពី​ការ​ជ្រើសរើស​ម្ហូបអាហារ ដែល​មាន​សុវត្ថិភាព​ជូន​ដល់​អាជីវករ​លក់ដូរ​ផង​ដែរ ។

មន្ត្រី​ជំនាញ​បាន​យក​សំណាក​គំរូ ពពុះសណ្តែក បាញ់ឌុក បាញ់ចានឿក និង​លត​ស្វិត ចំនួន​៧​សំណាក​គំរូ មក​វិភាគ​រកសារ​ធាតុគីមី​ហាមឃាត់​។ ជា​លទ្ធផល​រក​ឃើញ​ម្ហូបអាហារ​មាន​សារធាតុ​គីមី​ហាមឃាត់​បូ​រ៉ា​ក់ Borax រួម​មាន ៖
-​ពពុះសណ្តែក ចំនួន ២២ គីឡូក្រាម
-​បាញ់ឌុក ចំនួន ០១ គីឡូក្រាម
-​បាញ់ចានឿក ចំនួន ០២ គីឡូក្រាម
-​លត​ស្វិត ចំនួន ០៣ គីឡូក្រាម ។
សរុប​ចំនួន ២៨ គីឡូក្រាម ។

មន្ត្រី​ជំនាញ បាន​ធ្វើការ​ដកហូត​ទំនិញ​ទាំងនោះ​យក មក​រក្សា​ទុក​នៅ​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង ដើម្បី​កម្ទេច​ចោល​តាម​នីតិវិធី ៕