ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូលកម្ពុជានៅតែមានកំណើន ទោះវិស័យខ្លះធ្លាក់ចុះ

4 អាទិត្យ មុន

វិស័យ​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​មែន ដូច​ជា ទេសចរណ៍​ជាដើម ប៉ុន្តែ​សម្រាប់​ចំណូល​វិញ​ទាំង​ចំណូល​ចរន្ត និង​ចំណូល​សារពើពន្ធ គឺ​នៅ​តែ​មាន​កំណើន ។

របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា នៅ​ឆមាស​ទី​១ និង​ការ​វាយតម្លៃ​លើ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា ចំណូល​សរុប​ដែល​ឆ្លងកាត់​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦ គឺ​អនុវត្ត​បាន​១៦.៥៣៧.២០៦ លាន​រៀល ពោល គឺ​កើនឡើង​៦,៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល នៃ​ឆ្នាំ​២០២៥ ឬ​ស្មើនឹង​៥៥,៥​ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ចំណូល​ចរន្ត​ដែល​ប្រមូល​បាន​មាន​តម្លៃ​១៦.២៩២.៨០៥ លាន​រៀល កើនឡើង​៨,៤​ភាគរយ ហើយ​ចំណូល​សារពើពន្ធ​វិញ គឺ​មាន​តម្លៃ​១៤.៥០៤.៩០៤ លាន​រៀន កើនឡើង​៨,៤​ភាគរយ ៕