ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចបន្តិចថែមទៀត

4 អាទិត្យ មុន

កម្ពុជា​បាន​ប្រកាស​បន្ត​ទម្លាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​បន្ថែម​មួយ​កម្រិត​បន្តិចទៀត សម្រាប់​ការ​ព្យាករណ៍​ថ្មី​ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦​នេះ ។

របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​នៅ​ឆមាស​ទី​១ និង​ការ​វាយតម្លៃ​លើ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​២០២៦ ត្រូវ​បាន​បន្ត​ទម្លាក់​ចុះ​ពី​៤,២​ភាគរយ មក​នៅ​ត្រឹម ៤,១ ភាគរយ​បន្ត​ទៀត ។

ការ​ធ្លាក់​ចុះ​នៃ​ការ​ព្យាករណ៍​អំពី​កំ​ណើ​សេដ្ឋកិច្ច​នេះ បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​បណ្តាល​មក​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និង​ផល​ប៉ះពាល់​ជាប់លាប់​នៃ​បញ្ហា​ស្កែ​ម​អន​ឡាញ ។

សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ អចលនទ្រព្យ សំណង់ និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ ប៉ុន្តែ​យ៉ាងណា​ក្រៅពី​កសិកម្ម និង ពាណិជ្ជកម្ម វិស័យ​ផ្សេង​ៗ​ដែល​ទ្រទ្រង់​កំណើន គឺ​សុទ្ធតែ​ធ្លាក់​ចុះ ។