ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុងប្រយ័ត្នបន្ត​! ចាប់ពី​ថ្ងៃ​ទី​១៩ ​ដល់​២១ សីហា នឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃ​ទី​១៩ ​ដល់​២១​ខែសីហា ឆ្នាំ​២០២៦​ នឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ដោយនៅ​តំបន់​វាលទំនាប​៥០% តំបន់​ខ្ពង់រាប​៧០% និង​តំបន់​មាត់ សមុទ្រ​៦០%​ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា សម្រាប់​​ថ្ងៃ​ទី​១៩​ ខែសីហា ឆ្នាំ​២០២៦​ បានឱ្យ​ដឹង​ថា ​សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី ហើយ​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ស្ថានភាព​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មានសី​តុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​ ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិស​ពាយ័ព្យ​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​វិនាទី ​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​៥០%​ ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៤°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម ៨​ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៧០%​។

ដោយឡែក ​នៅ​តំបន់​មាត់សមុទ្រ​មានសីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៧​ម៉ែត្រ​វិនាទី​ ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី ៦០%​។​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៧៥​ម៉ែត្រ​ ៕