ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! ស.ព​កូន​ម្ចាស់​ទូក​នេសាទ​ បា.ត់ខ្លួនក្នុងករណី​ឆេះ​ទូក​នេសាទសមុទ្រ កាល២ថ្ងៃមុន

2 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក​អនុសេនីយ៍ឯក អាង សុ​ថៃ​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំ​ពេញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ ២០២៦ ថា​ នៅ​វេលា​ម៉ោង១១និង៣០​នាទីយប់​ថ្ងៃ​ទី​១៦ ខែ សីហា ឆ្នាំ​២០២៦ មាន​ករណី​ទូក​នេសាទ​០១​គ្រឿង​កំពុង​តែ​នេសាទ​ស្រាប់តែ​ផ្ទុះ​ឆាបឆេះ​បង្ករ​ជា​អគ្គី​ភ័យ​បណ្តាល​ឲ្យ​លិច​បាត់​ភ្លាម​ៗ​តែ​ម្តង ​ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ត្រង់​ចំនុច​(​កោះ​ដូង​) ស្ថិត​ក្នុងភូមិ​០២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​មាន​មនុស្ស​ចំនួន​៥​នាក់​នៅ​លើ​ទូក​នេសាទ​ដែល​មានឈ្មោះ​ដូច​ខាងក្រោម​នេះ​

១-​ឈ្មោះ សៅ គ្រិ​ន (​ម្ចាស់​ទូក​) ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​៤​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ( បាន​ស្លាប់ )​។
២-​ឈ្មោះ អុ​ិ​ន ចាន់ ភេទ​ប្រុស អាយុ​៤៩ រស់នៅ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​(​ត្រូវ​បានជួយ​​សង្គ្រោះ​)​។
៣-​ឈ្មោះ ឈិ​ន សុខុម ភេទ​ប្រុស អាយុ​២៩ រស់នៅ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​ត្រូវបានជួយ​សង្គ្រោះ​) ។
៤-​ឈ្មោះ សៅ រ័​ត្ន ភេទ​ប្រុស អាយុ​២៥ រស់នៅ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​បាត់​ខ្លួន​).​។
៥-ឈ្មោះ​ឃិ​ន សំបូរ ភេទ​ប្រុស អាយុ​៤៩ រស់នៅ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​(​បាត់​ខ្លួន​)​។

លោក​អនុសេនីយ៍ឯក​អាង សុ​ថៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តាម​ការ​សាកសួរ​ជន​រង​គ្រោះ​ដែល​ជា​កម្មករ​ទូក​នេសាទ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ទូក​នេសាទ​ខាងលើ​បំពាក់​ដោយ​ម៉ាស៊ីន​គោ​យន្ត​ហើយ​មុន​ពេល​កើតហេតុ​ ​ទូក​កំពុង​តែ​នេសាទ​ដាក់​រនង​ខ្យងដូង​យក​មឹក​ស្រាប់តែ​លាន់​សម្លេង​ផ្ទុះ​ឮ​សូរ​យ៉ាង​ខ្លាំង​ចេញពី​ក្បាល​អា​គុយ​ ក៍​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ប្រេង​ដែល​មាននៅ​ក្នុង​ទូក ធ្វើ​ឲ្យ​ម្ចាស់​ទូក​និង​កម្មករ​ភ័យ​ស្លន់ស្លោរ​កម្មករ​នាំ​គ្នា​លោត​ចូល​ទៅ​ក្នុង​ទឹក ​ដោយឡែក​ម្ចាស់​ទូក​ឈ្មោះ សៅ គ្រិ​ន ត្រូវ​បាន​ភ្លើង​ឆាបឆេះ​រង​របួសធ្ងន់​មិន​អាច​ជួយ​សង្គ្រោះ​បាន​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ពេល​កំពុង​កើតហេតុ​ក៍​មាន​ទូក​នេសាទ​កំពុង​តែ​នេសាទ​ក្បែរ​គ្នា​បាន​មក​ជួយ​សង្គ្រោះ​តែ​ជា​អកុសល​មិន​អាច​ជួយ​បាន​ទូក​បាន​ឆាបឆេះ​លិច​បាត់​ទៅ​បាតសមុទ្រ​ដោយ​ជួយ​សង្គ្រោះ​បាន​មនុស្ស​ចំនួន​៣​នាក់​និង​បាត់​ខ្លួន​ចំនួន​២​នាក់​ មក​ទល់​ពេល​នេះ​កម្លាំង​នគរបាល​បង្ក្រាប​ទ​ល្មើស​លើ​ផ្ទៃសមុទ្រ​កំពុង​តែ​ប្រតិបត្តិការ​ក្នុង​ការ​រុករក​យ៉ាង​យកចិត្តទុកដាក់​.។​

តាមព័ត៌មានចុងក្រោយបាន​ឱ្យដឹងថា សព​កូន​ម្ចាស់​ទូក​នេសាទ​ឈ្មោះ​សៅ រ​ត្ន័​ ​ត្រូវបាន​រក​ឃើញ​នៅ​វេលា​ម៉ោង​៣​និង​៣​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែ សីហា ឆ្នាំ ២០២៦ ​នៅ​ចំណុច​និយាម​កាលេ​ខ​៤៦,៣៤UTM ត្រូវ​បាន​ប្រគល​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​រួម​គ្នា​ជាមួយសព​ឪពុក ​តាមប្រពៃណី.៕