ទីបំផុត! មេដឹកនាំក្រុមហ៊ុនពិភពដីមាស និងបក្ខពួក ត្រូវបានកាត់ទោសហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុត នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ចំនួនសំណុំរឿង៣ លើម្ចាស់ ក្រុមហ៊ុន និងជនពាក់ពន្ធក្នុងក្រុម ហ៊ុនពិភពដីមាស ដាក់ពន្ធនាគារមានដូចតទៅនេះ ៖
សាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ៖
១.ឈ្មោះ ហ៉ី គីមហុង ភេទប្រុស អាយុ៤៤ឆ្នាំ អតីតឧកញ៉ា ម្ចាស់ក្រុមហ៊ុនពិភពដីមាស ដាក់ពន្ធនាគារ កំណត់៥ ឆ្នាំ ក្នុង១សំណុំរឿង សរុប៣ សំណុំរឿងជាប់ទោស ១៥ ឆ្នាំ។
២.ឈ្មោះ ប្រាក់ ពិន ភេទប្រុស
៣.ឈ្មោះ ចេង សង្ហាក់ ភេទប្រុស ដាក់ពន្ធនាគារម្នាក់ៗ ១រឿង៥ឆ្នាំ សរុប៣ សំណុំរឿងម្នាក់ៗ១៥ឆ្នាំ និងពិន័យជាប្រាក់ម្នាក់៣០ លានរៀល បង់ចូលថវិការដ្ឋ។
៤.ឈ្មោះ ម៉េត ពុទ្ធារ៉ូ ភេទប្រុស
៥.ឈ្មោះ អ៊ាវ សាវឿន ភេទប្រុស
៦.ឈ្មោះ ហួត សូម៉ុន ភេទប្រុស
៧.ឈ្មោះ ហ៊ង ស្រីមុំ ភេទស្រី
៨.ឈ្មោះ សាន សុទ្ធាវិន ភេទស្រី
៩.ឈ្មោះ នៅ ពង្សរាសី ភេទស្រី
១០.ឈ្មោះ ភន ភាវី ភេទស្រី
១១.ឈ្មោះ សាត ស្រីម៉ៅ ភេទស្រី
១២.ឈ្មោះ ហ៉ី វាសនា ភេទប្រុស
១៣.ឈ្មោះ ហ៉ឹន សុខជាភេទប្រុស
១៤.ឈ្មោះ ប៉ុន ស្រីរដ្ឋ ភេទស្រី
១៥.ឈ្មោះ រី សុវណ្ណារិទ្ធ ភេទប្រុស
១៦.ឈ្មោះ យស់ ឆរង្សី ភេទប្រុស
១៧.ឈ្មោះ ហ៊ុន តុល ភេទប្រុស
១៨.ឈ្មោះ សម អនុស្សា ភេទស្រី
១៩.ឈ្មោះ ស្រ៊ុន ចាន់ឡេន ភេទស្រី
២០.ឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស
២១.ឈ្មោះ ឈឹម សុភា ភេទប្រុស
២២.ឈ្មោះ កែ វិច្ឆិកា ភេទប្រុស
២៣.ឈ្មោះ ម៉ិច សុធារ៉ា ភេទប្រុស
២៤.ឈ្មោះ ប៊ុត រ៉៍ ភេទប្រុស ដាក់ពន្ធនាគារម្នាក់ៗ ១រឿង២ ឆ្នាំ ៣រឿងម្នាក់ៗ៦ ឆ្នាំ និងពិន័យជាម្នាក់ៗ ១២លានរៀល ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមចាត់តាំងនៃក្រុមហ៊ុនពិភពដីមាស ភាគីខាង ហ៊ី គឹមហុង) ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២១ដល់ឆ្នាំ២០២២ ដល់ក្នុងឆ្នាំ២០២៣ តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ និងបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ តាមមាត្រា ២១៨ នៃក្រមព្រហ្ម ទណ្ឌ។
សាលក្រមខាងលើនេះ បានបង្គាប់ឱ្យជនជាប់ចោទទាំងអស់រួមគ្នាសង សំណងទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជនរង គ្រោះជាង១ ពាន់នាក់ លើទឹកប្រាក់ប្រមាណជាង៣៣ លានដុល្លារអាមេរិក និងហាមជនជាប់ចោទទាំងអស់មិនឱ្យចេញក្រៅប្រទេស និងមានលក្ខខណ្ឌមួយចំនួនទៀត។
សាលក្រមមិនបានបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទទាំងអស់ដាក់ពន្ធនាគារទេ តែមានលក្ខខណ្ឌជាច្រើន នឹងដាក់ឲ្យស្ថិតក្រោមការពិនិត្យតាមផ្លូវតុលាការ។
សូមបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនអតីតឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤ នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យនាំខ្លួន ពីបទ.ឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តប្រឆាំ ង និងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។
ជសង្ស័យទាំង១៤ នាក់ រួមទាំងអតីតឧកញ៉ា ហ៊ី គឹងហុង ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យឃុំ ខ្លួនដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ប៉ុន្តែក្រោយពីជាប់ពន្ធនាគារមិនបានប៉ុន្មានខែផង អតីតឧកញ៉ា ហ៉ីគីមហុង និងក្រុមអង្គរក្សសរុបទាំង១៤ នាក់ ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ អនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ បន្ទាប់ពីមានជនរងគ្រោះមួយចំនួន បានស្នើសុំឲ្យមានការដោះលែងអតីតឧកញ៉ា ហ៉ី គីមហុង ដេីម្បីរកដំណោះស្រាយដល់ជនរងគ្រោះជាង២ ពាន់នាក់។
តាមមតិជនរងគ្រោះរាប់រយនាក់ ដែលបានមកស្តាប់ការប្រកាសសាលក្រមលើសំណុំរឿងនេះ ពួកគាត់អាចទទួលយកបានចំពោះចំណាត់របស់តុលាការសាលាដំបូង តែផ្ទុយទៅវិញបើតាមការពន្លយឲ្យដឹងពីភាគីជនជាប់ចោទ ក្រុមអតីតឧកញ៉ា ហ៊ី គឹមហុង មិនអាចទទួលយកបានទេ ហើយទំនងជានឹងប្តឹងឧទ្ធរណ៍ទៅសាលាឧទ្ធរណ៍ភ្នំពេញ បន្តទៀត៕





ចែករំលែកព័តមាននេះ