ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ក្មេង​ទំនើងបង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​បាន​៥​នាក់

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​៥​នាក់ តែងតែបាន​ធ្វើ​សកម្មភាព បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយនឹង​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ និង​ធ្វើការ​អប់រំ នៅ​វេលា​ម៉ោង ០១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំនុច​ផ្លូវ​បេតុង ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

កម្លាំង​អាវុធហត្ថ បានអោយ​ដឹង​ថា មុន​និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ គឺ​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ធ្វើការ ល្បាត​ទប់ស្កាត់​បទល្មើស ក្នុង​មូលដ្ឋាន​របស់​ខ្លួន លុះ​មក​ដល់ចំនុច​ផ្លូវ​បេតុង ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ក៍​ប្រទះ​ក៍​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ កំពុង​តែ​ជិះ​ម៉ូតូ​បង្ហោះ​តាម​ផ្លូវ​សាធារណៈ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដ៍ទៃ និង​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ទើប​កម្លាំង​មូលដ្ឋាន​ខណ្ឌដង្កោ សហការ​ជាមួយនឹង​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​តែង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ និង​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង ០៥​នាក់​ភ្លាម​ៗ និង​ម៉ូតូ​២​គ្រឿង យក​មក​ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ​ក៏​ដូច​ជា​កិត្តិយស​គ្រួសារ ព្រមទាំង​បង្ក​រការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម ផង​ដែរ ។

ករណី​នេះ​ផង​ដែរ ម៉ូតូ​២​គ្រឿង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ​បា​នប​ញ្ចូ​ន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​មហា​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការ​ឲ្យ​បាន​តឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ពិសេស​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទី​មួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅ​តែ​ប្រព្រឹត្ត​លើក​ទី​២​បន្ត​ទៀត​៕