ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ប្រកាសផ្ដល់ប្រាក់រង្វាន់៣០.០០០ដុល្លារ សម្រាប់ការចាប់​ខ្លួន ឬស.ម្លា.ប់ទាហានអាមេរិក

1 អាទិត្យ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ នាយសេនាធិការ​កងទ័ព​អ៉ី​រ៉​ង់​ប្រកាស​ នា​ថ្ងៃ​ទី​១៦ ​សីហា​ ថា រង្វាន់​មាន​ទឹកប្រាក់​៣០.០០០​ដុល្លារ​នឹង​ផ្ដល់​ដល់​មនុស្ស​ទាំងឡាយ​ណា ដែល​ចាប់​បាន​ឬ​សម្លាប់​ទាហាន​អា​មេ​រិ​ក​ម្នាក់​ ។ ប្រសិនបើ​សកម្មភាព​បែប​នោះ​ ធ្វើ​បាន​សម្រេច​ដោយ​នារី​ម្នាក់​វិញ នោះ​ប្រាក់​រង្វាន់​នឹង​បង្កើន​ទ្វេ​ដង​ ។

នាយសេនាធិការ​កងទ័ព​អ៉ូ​រ៉​ង់​ឧត្ដម សេនីយ​អា​មៀ​ហា​តា​មី​អះអាង​ថា ការ​សម្រេច​បែប​នោះ​ត្រូវ​បាន​ប្រកាន់​យក បន្ទាប់​ពី​មាន​សំណើ​ជា​ច្រើន​របស់​បណ្ដា​មនុស្ស​ដែល​ចង់​រួមចំណែក​បរិចាគ​ទឹកប្រាក់​រង្វាន់​បែប​នោះ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៉ី​រ៉​ង​IRNA​ ។ នាយសេនាធិការ​រូប​នោះ​បន្ត​ទៀត​ថា ជន​ណា​ក៏​ដោយ​ដែល​អាច​សម្លាប់​ឬ​ចាប់​បាន​ទា​ហាន​អា​មេ​រិ​ក​ម្នាក់ ហើយ​ប្រគល់​ដល់​កងទ័ព​អ៉ី​រ៉​ង់ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ស្មើនឹង​៣០.០០០​ដុល្លារ​ ។ ប្រាក់​រង្វាន់​នេះ​នឹង​បង្កើន​​ទ្វេ​ដង​សម្រាប់​នារី​។

ពុំ​មាន​កងទ័ព​អា​មេ​រិ​ក​ដាក់​ពង្រាយ​នៅ​លើ​ដី​ក្នុង​ប្រទេស​អ៉ី​រ៉​ង់​ឡើយ អំឡុង​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​លើកលែងតែ​អំឡុង​ពេល​បេសកកម្ម កាលពី​ខែមេសា ជួយ​សង្គ្រោះ​អ្នក​បើក​យន្តហោះ​អា​មេ​រិ​ក​ម្នាក់​ដែល​អ៉ី​រ៉​ង់​បាញ់​ធ្លាក់​។ សង្គ្រាម​រវាង​អា​មេ​រិ​ក ​និង​អ៉ី​រ៉​ង់ ផ្ទុះ​ឡើង​ពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ មក តាម​រយៈ​ការ​វាយប្រហារ​រួម​គ្នា​របស់​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល ប្រឆាំង​អ៉ី​រ៉​ង់ ដែល​បាន​តបត​វិញ ដោយ​វាយប្រហារ​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ដែល​មាន​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​។

បទ​ឈប់​បាញ់​គ្នា​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ខែមេសា បន្ទាប់​មក​មានការ​ចុះហត្ថលេខា​នា​ខែមិថុនា​ កិច្ចព្រមព្រៀង​
ក្រប​ខណ្ឌ​មួយទៀត សំដៅ​ធ្វើការ​ចរចា​សន្តិភាព​តែ​អ្វី​ទាំង​អស់នោះ​ត្រូវ​បាន​រលាយ​អស់​ ។ ចាប់តាំងពី​ពេល​នោះ​មក​អី​ុ​រ៉​ង់​និង​អា​មេ​រិ​ក បាន​វាយប្រហារ​គ្នា​ម្ដង​មួយ​យាម ដែល​ផ្ដោត​ជា​ពិសេស​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស ​៕