ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លី​ស​ស្រុក​ជីក្រែង ចុះ​បង្ក្រាប​ល្បែងជ.ល់​មាន់ ក្រុម​អ្នកលេងរត់​កាត់​តាម​វាល​ស្រែ បាតជើង​ស​ព្រាត

4 ថ្ងៃ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖​កម្លាំង​នគរបាល​ស្រុក​ជីក្រែង បាន​ចុះ​បង្ក្រាប ល្បែង​ស៉ី​សង​ខុសច្បាប់ (​ជល់​មាន់​ថ្ម​ង​)​មួយ​កន្លែង នៅ​ក្នុង​ព្រៃ ទៅ​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​ប្រជា​ពល រដ្ឋ ដែល​បានឃើញ ផ្ទាល់​ភ្នែក ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង ត្រូវ​បាន អ្នកលេង នាំ​គ្នា​រត់គេច​ខ្លួន​បាត់​។​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ សីហា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ដី​ទុក​ចោល មួយ​កន្លែង ក្នុង ភូមិ​បេង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៦ នេះ​ថា ដោយ​មាន​បទបញ្ជា និង​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បានឱ្យ​លោក​វរ​សេ នី​យ៍​ឯក តាំង លី​ហេង អធិការ នៃ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ជីក្រែង​ដឹកនាំ​កម្លាំង​នគរ​​បាល​ស្រុក​ជីក្រែង ចុះ​បង្ក្រាប​ករណី​បទល្មើស​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ដូច​ភ្លៀង​រលឹម​។

​ជាក់ស្តែង ល្បែង​មាន់​ជល់​ភ្នាល់​ដាក់​ប្រាក់​ធំ​ៗ ដោយ​មាន​អ្នក​មើល​ការ​ទទួលខុស ត្រូវ​ល្បែងស៊ីសង​ខុសច្បាប់​ដោយ​ឈ្មោះ សល់ ខណៈ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ជិត​ដល់ ទីតាំង​កើត ហេតុ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​តាម​វាលស្រែ​បន្សល់ ទុក នូវ​វត្ថុ​តាង​ប៉ុណ្ណោះ ហាក់ បីដូច​ជា ពួក​គេ​ដឹងខ្លួន​ជា​មុន ។

ប្រភព​បន្ត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​សុ​ី​សង​ខុស ច្បាប់ (​មាន់​ជល់​)0១​កន្លែង​ត្រង់​ចំណុច​ដី​ទុក​ចោល ដោយ​ន​សារ​ក្រុម​អ្នក​ជល់​មាន់បាន​ដឹងខ្លួន​មុន រួច​រត់គេច​ខ្លួន​តាម​វាលស្រែ​អស់ ដោយ​បន្សល់ ទុក​វត្ថុ​តាង​ដូច​ខាង​ក្រោ​មះ ដកហូត​វត្ថុ​តាង​រួម​មាន -​សង្វៀន​ស៊ុ​មាន់​ចំនួន ០១-​កៅអី ចំនួន ១៣ កៅអី​-​ម៉ូតូ​១​គ្រឿង​។​ចំពោះ​ឈើ​រនាំង​សម្រាប់​ដាក់​ស៊ុ​មាន់​កម្លាំង​នគរបាល​ស្រុក​យើង​បាន​ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​កើតហេតុ​។

បច្ចុប្បន្ន ឈ្មោះ សល់ ដែល​ជា​ម្ចាស់​សង្វៀន​ជល់​មាន់ កម្លាំង​យើង​កំពុង​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕