ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! ទារកម្នាក់ ត្រូវគេយកទៅប្លុងចោលនៅមុខហ្គារ៉ាសឡានមួយកន្លែង ​ក្នុងក្រុងសៀមរាប​

4 ថ្ងៃ មុន
  • សៀមរាប

‎​ខេត្តសៀមរាប​៖ ទារកម្នាក់ ទើបតែ​កើត​ចេញពី​ផ្ទៃ​ម្តាយ មិន​ទាន់​ទាំង​កាត់ទងផ្ចិត​ផង ត្រូវ​បាន​គេ​​យក​ទៅ​ប្លុង​ចោល នៅ​មុខកា​ហ្គា​ស​រថយន្ត ហេង ឡុ​ង តាម​បណ្តោយ​ផ្លូវ ចុង​កៅស៊ូ បង្ក​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​ទាំង​ព្រឹក ខណៈ​ពេល​នោះ ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​ជាច្រើន​ ត្រូវ​បាន​​ប្រជាពលរដ្ឋ​ចិត្តធម៌ ដឹក​យក​ទៅ​មណ្ឌល សុខភាព​ជ្រាវ ក្នុង​សង្កាត់​ជ្រាវ ដើម្បី​កាត់​ទង​ផ្ចិតចេញ និង​ពិនិត្យ​សុខភាព រួច​សុំ​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​យក​ទៅ​បីបាច់​ថែរក្សា​ទុកដូចជា​កូន​បង្កើត ។

ហេតុការណ៍​ភ្ញាក់ ផ្អើល នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃ​ទី ១៦ ខែសីហា ឆ្នាំ ២០២៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ​មុខ កា​ហ្គា​ស​រថយន្ត ហេង ឡុ​ង តាម​បណ្តោយ​ផ្លូវ ចុង​កៅស៊ូ ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង សៀមរាប​។

បើ​តាម​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង ១ និង ៤៥ នាទី ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ​២០២៦ នេះ​ថា ទារក ដ៏​កំសត់​នេះ​ត្រូវ ឪពុក ម្តាយ​យក ទៅ ប្លុង​ចោល នៅ​តាម​ដងផ្លូវ មុខ កា​ហ្គា​ស​រថយន្ត ហេង ឡុ​ង ស្ថិត នៅ តាម​បណ្តោយ​ផ្លូវជាតិ (​ចុង​កៅស៊ូ ) ខណៈ​ពេល នោះ ដែល​មាន​បងប្អូន​ប្រជា​ពល រដ្ឋ​នាំ​គ្នា​មក​ចោមរោម​មើល ក៏​មានចិត្ត​អាណិត ប្រោសប្រណី ជួយ សង្គ្រោះ​ដោយ​ទៅ​មណ្ឌល សុខភាព​ជ្រាវ សង្កាត់​ជ្រាវ ក្រុង ខេត្ត​សៀម រាប ហើយ ក៏​មាន ២ នាក់ ប្តី​ប្រពន្ធ​សុំ​ការ​អនុ ញ្ញាត​ពី​សមត្ថកិច្ច ដើម្បី​យក​ទៅ​ចិញ្ចឹម​ទុកដូចជា​របស់​គាត់ ។

‎ បច្ចុប្បន្ន ទារកទើបតែកើត​មក ហើយ​ដែល ឪពុក​ម្តាយ យក ទៅ ប្លុង​ចោល នៅ​តាម​ដងផ្លូវ នោះ ខណៈ​ពេល​នេះ លែង កំសត់ ទៀត​ហើយ ដោយសារត្រូវ​បាន​ប្រជាពលរដ្ឋ​​ចិត្តធម៌ មានចិត្ត​សណ្តោស​ប្រោសប្រណី យក​ទៅ ចិញ្ចឹម បីបាច់​ថែរក្សា​ទុកដូចជា កូនបង្កើត របស់ ពួក​គាត់ បាត់​ហើយ ៕