សម្តេចតេជោ ហ៊ុន សែន មិនត្រូវព្រងើយកន្តើយលើករណីស្ត្រីម្នាក់ដែលជេ.រ.ប្រ.មា.ថកងទ័ពឡើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ស្ត្រីម្នាក់ដែលបានជេរប្រមាថលើកងទ័ពមិនត្រូវលើកលែង និងព្រងើយកន្តើយនោះទេ ត្រូវតែអនុវត្តតាមវិធានការច្បាប់ជាធរមាន ។

ថ្លែងចេញពីវេទិកាកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ថា ស្ត្រីម្នាក់ដែលបានជេរប្រមាថលើកងទ័ពរឿងទិញទូរស័ព្ទនោះ ត្រូវបានយកទៅវាស់កម្ពស់ ហើយមិនអាចព្រងើយកន្តើយបានទេ ។
សម្តេចតេជោបានគូសបញ្ជាក់ថា «ហើយមានស្ត្រីណាមួយនោះ លឺថា ជេរកងទ័ពឥឡូវយកទៅកម្ពស់ អត់ទេណា អត់អនុញ្ញាតបានទេ បើមិនទាន់យកទៅវាស់កម្ពស់ត្រូវតែយកទៅវាស់កម្ពស់ ។ រឿងអីគ្រាន់តែរឿងទូរស័ព្ទ ទៅជេរកងទ័ព ប៉ុន្តែលឺថា យកទៅវាស់កម្ពស់ហើយ មិនអាចព្រងើយកន្តើយបានទេ»។

សម្តេចប្រធានព្រឹទ្ធសភាមានប្រសាសន៍ទៀតថា ទោះបីជាគាត់មិនមែនជាកងទ័ព ក៏មិនត្រូវជេរប្រមាថមាក់ងាយគាត់ឡើយ ។សូមជម្រាបថា ករណីស្ត្រីម្នាក់ដែលបានប្រើពាក្យសម្តីជេរប្រមាថយ៉ាងធ្ងន់ធ្ងរលើកងទ័ពជួរមុខ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជាផ្លូវការ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់ ។ ស្ត្រីរូបនេះមានឈ្មោះ ចិន្តា សុវណ្ណារី វ័យ៣២ ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទដៃតាមអនឡាញ ។

ចែករំលែកព័តមាននេះ