ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងប្រកាសត្រៀមពង្រឹងវិធានការតបត ជុំវិញសមយុទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូង

3 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ខណៈ​សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ ដល់​ពេល​ចាប់ផ្ដើម​សមយុទ្ធ​យោធា​រួម ​រវាង​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក ក្រុង​ព្យុ​ង​យ៉ាង ​បាន​បញ្ចេញ​ការ​គំរាម ​កាលពី​ថ្ងៃ​ទី​១៣​ សីហា ក្រសួងការបរទេស​កូរ៉េ​ខាងជើង​លើក​ឡើង​ថា ក្រុង​ព្យុ​ង​យ៉ាង​អាច​ពង្រឹង​បណ្ដា​វិធានការ ដើម្បី​ឆ្លើយ​តប​ចំពោះ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​នោះ ដែល​គ្រោង​ធ្វើ​ចាប់តាំងពី​ថ្ងៃ​ទី​១៧​ សីហា
​ទៅ ​។

មានឈ្មោះ​ថា​ ULCHI FREEDOM SHIELD សមយុទ្ធ​នោះ​ ត្រូវធ្វើ​រយៈពេល​១១​ថ្ងៃ ដោយ​មានការ​ចូលរួម​របស់​ទាហាន​កូរ៉េ​ខាងត្បូង​១៨.០០០​នាក់​ និង​បណ្ដា​ទាហាន មក​ពី​កង​ទាហាន​អា​មេ​រិ​ក​២៨.៥០០​នាក់ ដែល​ស្ថិត​នៅ​កូរ៉េ​ខាងត្បូង​។ ក្រុង​វ៉ា​ស៊ីន​តោន​ និង​ក្រុង​សេ​អ៊ូ​ល​បាន​ហៅ​សមយុទ្ធ​រួម​នោះ​ថា ជា​មធ្យោបាយ​រៀបចំ​កិច្ច​ការពារ ប្រឈម​មុខ​នឹង​កូរ៉េ​ខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ ។

សម្រាប់​ក្រុង​ព្យុ​ង​យ៉ាង​វិញ​ចាត់​ទុក​សមយុទ្ធ​នេះ​​ថា​ ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​មួយ​ ។ ក្រសួងការបរទេស​កូរ៉េ​ខាងជើង​
លើក​ឡើង​ថា នោះ​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់ ព្រោះ​ជា​ការ​រៀបចំ​សម្រាប់​ស​ង្ក្រា​ម​ឈ្លានពាន​មួយ​ និង​ជា​ការ​ប្រឈម​មុខ​ខាង​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​ជាមួយ​កូរ៉េ​ខាងជើង ​។

កាលពី​ថ្ងៃ​ទី​១២​ សីហា​ កូរ៉េ​ខាងជើង​បាន​សម្ដែង​រួច​ហើយ ពី​ការ​ប្រឆាំង​របស់​ខ្លួន​ចំពោះ​សមយុទ្ធ​នោះ ដោយ​បាញ់​មី​ស៊ី​ល​បា
លី​ស្ទិ​ក​១​គ្រាប់​ទៀត​ កាត់​ពីលើ​សមុទ្រ​ជប៉ុន​។ នោះ​ជា​មី​ស៊ី​​ល​បាលី​ស្ទិ​ក​ទី​២ ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​ចន្លោះ​ពេល​គ្នា​មិន​ដល់​១​ស​ប្ដា​ហ៍​ផង​ ។ ក្រុង​ព្យុ​ង​យ៉ាង​អះអាង​ថា ខ្លួន​នឹង​មិន​អត់ឱន​ដាច់ខាត ចំពោះ​សភាពការណ៍​នៃ​ការ​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​។

យោង​តាម​បណ្ដា​អ្នកជំនាញ​ការ​ថា កូរ៉េ​ខាងជើង​តែង​ប្រើ​សមយុទ្ធ​យោធា​រួម​របស់​អា​មេ​រិ​ក ​និង​កូរ៉េ​ខាងត្បូង​ជា​លេស​សម្រាប់​បង្កើន​សកម្មភាព​សាកល្បង​អាវុធ​របស់​ខ្លួន​ ៕