ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ការ​ឆបោក​ក្រោម​រូបភាព​ទិញ​ទំនិញ​អន​ឡាញ

1 ម៉ោង មុន
  • ភ្នំពេញ

ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​ កំពុង​ក្លាយជា​មធ្យោបាយ​ដ៏​ពេញ​និយម ប៉ុន្តែ​អ្នក​ប្រើប្រាស់​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ឆបោក​តាម​អន​ឡាញ​ផង​ដែរ​ ។ ជនខិលខូច​អាច​បង្កើត Page ឬ​គណនី​លក់ទំនិញ​ក្លែងក្លាយ ដើម្បី​បញ្ឆោត​ឱ្យ​ជន​រង​គ្រោះ​ផ្ទេរ​ប្រាក់ ប៉ុន្តែ​មិន​ទទួល​បាន​ទំនិញ ឬ​ទទួល​បាន​ទំនិញ​មិន​ដូច​ការ​ផ្សព្វផ្សាយ​ ។

យោង​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អ្នក​ប្រើប្រាស់​គួរ​សង្ស័យ​ចំពោះ​សញ្ញា​សំខាន់​ៗ ដូច​ជា​៖
១-តម្លៃ​ថោក​ខ្លាំង​ខុស​ពី​ទីផ្សារ ជា​ពិសេស ​ថោក​ប្រមាណ ៥០% ទៅ ៧០%​។
២-Page ទើប​បង្កើត​ថ្មី ឬ​ប្តូរ​ឈ្មោះ​ញឹកញាប់​ ។
៣-បិទមុខ​ងារ Comment ឬ​មាន Comment មិនធម្មតា ដូច​ៗ​គ្នា ដែល​អាច​ជា​គណនី​ក្លែងក្លាយ​។
៤- បង្ខំ​ឱ្យ​បង់ប្រាក់​ជា​មុន ឬ​ផ្ទេរ​ប្រាក់​ទាំងអស់ មុន​ទទួល​ទំនិញ​ ។
៥-គណនី​ទទួល​ប្រាក់​ជា​ឈ្មោះ​បុគ្គល មិនមែន​ជា​ឈ្មោះ​ហាង ឬ​ក្រុមហ៊ុន ​។
៦-ជន​ឆបោក​ក៏​អាច​ប្រើ​វិធី​បង្កើត​គេហទំព័រ ឬ Page ក្លែងក្លាយ បន្ទាប់​មក​ ទាក់ទង​ជន​រង​គ្រោះ​តាម Messenger ឬ Telegram និង​ស្នើ​ឱ្យ​ផ្ទេរ​ប្រាក់​កក់ ឬ​បង់ប្រាក់​ទាំងស្រុង​តាម QR Code​។ ក្រោយ​ទទួល​បាន​ប្រាក់ ពួក​គេ​អាច​បិទ​ទំនាក់ទំនង ឬ​ទាមទារ​ថ្លៃ​បន្ថែម មុន​ពេល​បាត់​ខ្លួន​ ។

ដើម្បី​ការពារ​ខ្លួន អ្នក​ប្រើប្រាស់​គួរ កុំ​ជឿ​ដោយ​ងាយ កុំ​ប្រញាប់​ផ្ទេរ​ប្រាក់ និង​ត្រូវ​ផ្ទៀងផ្ទាត់​ប្រភព អត្តសញ្ញាណ​អ្នកលក់ និង​ព័ត៌មាន​ទំនាក់ទំនង​ឱ្យ​បាន​ច្បាស់លាស់ មុន​ពេល​សម្រេចចិត្ត​បញ្ជា​ទិញ​។

សូម​យកចិត្តទុកដាក់ តម្លៃ​ថោក​ខុសធម្មតា ការ​ទាមទារ​ឱ្យ​បង់ប្រាក់​ជា​មុន និង​គណនី​ទទួល​ប្រាក់​មិន​ច្បាស់លាស់ គឺជា​សញ្ញា​ដែល​គួរ​ឱ្យ​សង្ស័យ​ ។