ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច​ហើយ ព្យាយាមជិះម៉ូតូគេចខ្លួន តែគេចមិនរួច​

27 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ យុវជន​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បរ​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​។ ហើយ​ព្យាយាម​ជិះ​គេចខ្លួន​ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង ក៏​ឃាត់ខ្លួន​បាន​តែ​ម្ដង​។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ក្នុងភូមិ​តា​មុ​ឺ​ន ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ ម៉ុ​ន ពៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ទី​២-​ឈ្មោះ ខុ​ម តួ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ក្នុងភូមិ​សាច់​ត្រី ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ថា​៖​ដោយ​អនុវត្ដ​តាម​បទបញ្ជា​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ការ​ដឹកនាំ​ចង្អុល​ការណ៍​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ចេញ​ប្រតិបត្ដិការ​អន្ដរាគមន៍​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​ដៃ​) នៅ​ចំណុច​លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ក្នុងភូមិ​តា​មុ​ឺ​ន ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ដោយ​ឃាត់ខ្លួន​បាន​ម​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ជាក់ស្ដែង​បាន​ចំនួន​២​នាក់ ដោយ​ប្រេ​ី​ប្រាស់​មធ្យោបាយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1FW-7419 ។ ក្រោយ​ធ្វេ​ី​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ឈ្មោះ ផល ថង ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​សាច់​ត្រី ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ទូរស័ព្ទ​ដៃ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​បាន​ម៉ាក​IPhone14 ពណ៌​ផ្កាឈូក ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដោយ​ដាក់​ទូរស័ព្ទ​ក្នុង​ហោ​ប៉ាវ​ខាងក្រោយ ។

នគរបាល​ស្រុក​ប​សេដ្ឋ បាន​បញ្ជាក់​ថា​ចំពោះ​ជនសង្ស័យ​២​នាក់ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ទូរ​សព្ទ័​ម៉ា​កដៃ​ម៉ាក iPhone ១៤​ពណ៌​ផ្កាឈូក​រួច​បាន​គោលការណ៍​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​។ ចំណែក​មុខសញ្ញា​ទាំង​២​បាន​បញ្ជូន​មក​សួ​នាំ​នៅ​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ​។ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕​