រយៈពេល៧ខែ គ្រោះធម្មជាតិបានកើតឡើងជិត៩០០លើក ស្លា.ប់និងរ.បួ.សជិត២០០នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៦នេះ គ្រោះធម្មជាតិរួមមាន អគ្គិភ័យ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានកើតឡើងចំនួន៨៩២លើកត្រូវបានកត់ត្រា និងបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៧០នាក់ របួសចំនួន ១២៦នាក់ ព្រមទាំងប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋចំនួន ៨ ០៤១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានវ៉េបសាយក្នុងស្រុកមួយដកស្រង់ប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ក្នុងចំណោមគ្រោះធម្មជាតិចំនួន៨៩២លើក ក្នុងនោះអគ្គិភ័យកើតឡើង៥៤០លើក បណ្តាលឱ្យឆេះផ្ទះ៥៦៤ខ្នង តូបផ្សារ៥៩ខ្នង ឃ្លាំងទំនិញ២៨កន្លែង សាលារៀន១កន្លែង រោងចក្រសិប្បកម្ម១៨កន្លែង អគាររដ្ឋបាល១៦កន្លែង ស្លាប់មនុស្ស៩នាក់ និងរបួស៥៦នាក់ ។
ក្នុងចំណោមអ្នកស្លាប់៩នាក់នេះ មាននៅរាជធានីភ្នំពេញ៣នាក់ របួស១៩នាក់ ខេត្តកំពង់ស្ពឺ១នាក់ ខេត្តកំពង់ចាម១នាក់ ខេត្តបាត់ដំបង១នាក់ ខេត្តឧត្តរមានជ័យ១នាក់ ខេត្តកំពង់ធំ១នាក់ និងខេត្តព្រះសីហនុ១នាក់ ។
ចំណែក បាតុភូតរន្ទះបាញ់កើតឡើងចំនួន៧៧លើក បណ្តាឱ្យប៉ះពាល់ផ្ទះ១២ខ្នង ស្លាប់មនុស្ស៤៩នាក់ របួស៣៦នាក់ និងងាប់គោក្របី៦២ក្បាល ។ ក្នុងចំណោមអ្នកស្លាប់៤៩នាក់នេះមាន នៅខេត្តកំពង់ស្ពឺ៤នាក់ ខេត្តព្រៃវែង៥នាក់ ខេត្តរតនគីរី៤នាក់ ខេត្តស្ទឹងត្រែង៣នាក់ខេត្តក្រចេះ១នាក់ ខេត្តកំពង់ចាម៣នាក់ ខេត្តកំពង់ធំ៤នាក់ ខេត្តពោធិ៍សាត់៦នាក់ ខេត្តបាត់ដំបង៥នាក់ ខេត្តសៀមរាប៣នាក់ ខេត្តបន្ទាយមានជ័យ២នាក់ ខេត្តឧត្តរមានជ័យ២នាក់ ខេត្តព្រះវិហារ២នាក់ ខេត្តកោះកុង១នាក់ ខេត្តកំពត១នាក់ និងខេត្តត្បូងឃ្មុំ៣នាក់ ។
រីឯខ្យល់កន្ត្រាក់បានកើតឡើងចំនួន២៧៥លើក បណ្តាលឱ្យរលំផ្ទះចំនួន៣៩៣ខ្នង ផ្ទះខូចខាតមធ្យមចំនួន ៧ ០៧២ខ្នង អគារសិក្សា៥៩ខ្នង តូបផ្សារ១១ខ្នង អគាររដ្ឋបាល២៦កន្លែង ស្លាប់១២នាក់ និងរបួស៣៤នាក់ ។ ក្នុងចំណោមអ្នកស្លាប់១២នាក់នេះ មាននៅរាជធានីភ្នំពេញ១នាក់ ខេត្តតាកែវ១នាក់ ខេត្តរតនគិរី២នាក់ ខេត្តកំពង់ឆ្នាំ២នាក់ ខេត្តពោធិ៍សាត់១នាក់ ខេត្តបន្ទាយមានជ័យ១នាក់ ខេត្តកោះកុង១នាក់ និងខេត្តកំពត៣នាក់ ។
លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២៥ ឃើញថា មានការកើនឡើង ខណៈ៧ខែឆ្នាំមុន គ្រោះធម្មជាតិរួមមាន អគ្គិភ័យ ខ្យល់កន្ត្រាក់ និងគ្រោះរន្ទះបាញ់បានកើតឡើងចំនួន៨៦៨លើក បណ្តាលឱ្យប៉ះពាល់ផ្ទះសម្បែងចំនួន ៧ ១៧៩ខ្នង ស្លាប់មនុស្ស៦០នាក់ និងរបួស១១៩នាក់ ។
ក្នុងនោះបាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៧៤លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ១៤ខ្នង ស្លាប់មនុស្ស ៣៣នាក់ និងរងរបួស ៥៥នាក់ ព្រមទាំងងាប់គោក្របីចំនួន ៧១ក្បាល ។
ខ្យល់កន្ត្រាក់បានកើតឡើងចំនួន២១៨លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន៤២៥ខ្នង ផ្ទះរបើកដំបូលចំនួន ៦ ២១៤ខ្នង របើកដំបូលអគារសិក្សាចំនួន៤០ខ្នង របើកតូបផ្សារចំនួន២៣ខ្នង អគាររដ្ឋបាលចំនួន ១៨កន្លែង ស្លាប់មនុស្សចំនួន៥នាក់ និងរងរបួសចំនួន ៣១នាក់។
អគ្គិភ័យកើតឡើងចំនួន៥៧៦លើក បណ្តាលឱ្យឆេះផ្ទះចំនួន៥២៦ខ្នង តូបផ្សារ៦៨ខ្នង ឃ្លាំងទំនិញ២២ រោងចក្រសិប្បកម្ម៩អគារ អគាររដ្ឋបាល១០កន្លែង ស្លាប់២២នាក់ និងរបួស៣៣នាក់ ៕

ចែករំលែកព័តមាននេះ