ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់គេងស្រួល និងកាត់បន្ថយអាលែកស៊ី? កុំភ្លេចសម្អាតពូកតាមវិធីនេះ

4 ម៉ោង មុន



ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនអាចមានអាការៈរមាស់ ​ ហៀរសំបោរ តឹងច្រមុះ ឬរមាស់ភ្នែកពេលយប់ ទោះបីបន្ទប់គេងមើលទៅស្អាតក៏ដោយ។ មូលហេតុមួយអាចមកពី ​កម្ទេសធូលី​ ដែលលាក់ខ្លួននៅក្នុងពូក ខ្នើយ និងភួយ ហើយអាចជំរុញអាការៈអាលែកស៊ី។

​លម្អងធូលីចូលចិត្តកន្លែងដែលមាន ​ភាពកក់ក្តៅ សំណើម ញើស និងកោសិកាស្បែកដែលជ្រុះ​ ដូច្នេះពូកគឺជាកន្លែងងាយស្រួលសម្រាប់វា។

ដើម្បីកាត់បន្ថយ​លម្អងធូលី អាចអនុវត្តវិធីងាយៗនៅផ្ទះ ដូចជា ​បោកស្រោមពូក និងស្រោមខ្នើយជាប្រចាំ​ ហើយប្រសិនបើអាច គួរហាលឱ្យស្ងួតល្អ។ ការប្រើម៉ាស៊ីនបូមធូលីសម្អាតផ្ទៃពូក និងគែមពូកជាប្រចាំ ក៏អាចជួយកាត់បន្ថយធូលី និងកាកសំណល់របស់​លម្អងធូលីបានដែរ។

សម្រាប់អ្នកដែលងាយមានអាលែកស៊ី អាចពិចារណាប្រើ ​ស្រោមពូក និងស្រោមខ្នើយការពារ​លម្អងធូលី​ ដើម្បីកាត់បន្ថយការប្រមូលផ្តុំរបស់វា។

គួររក្សាបន្ទប់គេងឱ្យមានខ្យល់ចេញចូលល្អ កាត់បន្ថយសំណើម សម្អាតបន្ទប់ជាប្រចាំ និងផ្លាស់ប្តូរស្រោមពូកយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។

​សរុបមក​ ប្រសិនបើមានអាការៈរមាស់ ចាម ឬតឹងច្រមុះពេលគេង កុំមើលរំលងពូក និងខ្នើយ។ ការសម្អាត និងថែរក្សាឱ្យស្ងួតស្អាតជាប្រចាំ អាចជួយកាត់បន្ថយ​លម្អងធូលី និងបរិយាកាសដែលអាចបង្កអាលែកស៊ីបាន៕